PR

Bentley រៀបចំខួបគម្រប់ ១០០ឆ្នាំរបស់ខ្លួន នៅកម្ពុជា

BY
Khmernote Media
July 12, 2019

ក្រុមហ៊ុនផលិតឡានដ៏ប្រណិតរបស់ អង់គ្លេស និងមានឈ្មោះល្បីល្បាញពេញពិភពលោកគឺរថយន្ត Bentley បានរៀបចំពិធីជួបជុំមួយកាលពីម្សិលមិញ ក៏ដូចជាអបអរខួបគម្រប់១០០ឆ្នាំរបស់ខ្លួននៅកម្ពុជា។ ការរៀបចំនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត Bentley នៅលើមហាវិថី សម្តេចមុន្នីរ៉េត សង្កាត់វាលវង់ ខណ្ឌ៧មករា ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ក៏ដូចជាអតិថិជនរបស់ Bentley ផ្ទាល់តែម្តង។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្ត Bentley ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩១៩ និងជាក្រុមហ៊ុនសម្ព័នរបស់ Volkswagen Group ហើយក៏ត្រូវបាននាំចូលមកកម្ពុជា ដោយក្រុមហ៊ុន HGB Group ។

Share This Post: