ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តាមចាប់ក៏ពិបាក គ្រោះថ្នាក់ក៏ច្រើន ថៃកែប្រែច្បាប់ ដើម្បីរឹតបន្តឹងអ្នកជិះម៉ូតូធំតែម្តង

    BY Khmernote Media July 16, 2019
    តាមចាប់ក៏ពិបាក គ្រោះថ្នាក់ក៏ច្រើន ថៃកែប្រែច្បាប់ ដើម្បីរឹតបន្តឹងអ្នកជិះម៉ូតូធំតែម្តង

    ថៃនឹងធ្វើការកែប្រែច្បាប់មួយចំនួន ដើម្បីរឹតបន្ដឹងការប្រើប្រាស់ប្រភេទម៉ូតូធំ ដែលការរឹតបន្ដឹងនេះត្រូវបានធ្វើឡើងក្នុងគោលបំណងរក្សាសុវត្ថិភាពលើដងផ្លូវ។ បើតាមលោក Santikorn Vorawan នាយរងប៉ូលិសចរាចរណ៍ថៃបានប្រាប់ឲ្យដឹងថា ការតាមចាប់ក្រុមអ្នកជិះម៉ូតូធំមិនមែនជារឿងងាយស្រួលនោះទេ ព្រោះជាធម្មតាពួកគេតែងបើកបរក្នុងល្បឿនលឿន ហើយពួកគេក៏មានជំនាញក្នុងការបើកបរបានល្អដែរ ខណៈប៉ូលិសធម្មតាមិនអាចជិះតាមទាន់ពួកគេបាននោះទេ។ ចំពោះការប្រើកាមេរ៉ាថតស្លាកលេខវិញក៏ពិបាកដែរ ព្រោះតែកាមេរ៉ាអាចថតជាប់តែផ្នែកខាងមុខម៉ូតូ ខណៈស្លាកលេខនៅផ្នែកខាងក្រោយម៉ូតូមិនអាចថតបាន។

    ដោយសារតែអ្នកបើកបរម៉ូតូធំច្រើនតែបើកបរក្នុងល្បឿនលឿនដូចនេះហើយ ទើបវាងាយបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ណាស់ ខណៈប៉ូលិសពិបាកក្នុងការតាមចាប់ខ្លួនពួកគេឲ្យមកទទួលទោស។ ច្បាប់ថ្មីដែលគេគ្រោងនឹងអនុវត្តនេះនឹងតម្រូវឲ្យអ្នកបើកបរម៉ូតូធំទាំង​អស់ត្រូវតែមានអាយុ ១៨ ឆ្នាំ (សម្រាប់អ្នកបើកបរម៉ូតូធម្មតាតម្រូវឲ្យមានអាយុត្រឹម ១៥ ឆ្នាំប៉ុណ្ណោះ) មុននឹងបើកបរម៉ូតូធំបានអ្នកបើកបរទាំងអស់ត្រូវតែទទួលបានការបណ្តុះបណ្តាល និងប្រលងជាប់តេស្តពិសេសមួយជាមុនសិន។ សម្រាប់អ្នកដែលមិនអាចបំពេញតាមការកំណត់នេះ ហើយនៅតែបើកបរម៉ូតូធំទៀតនឹងត្រូវបានគេចាត់ទុកថា​ បានប្រព្រឹត្តិបទល្មើលចរាចរណ៍ផ្លូវគោកដ៏ធ្ងន់ធ្ងរមួយ។ សូមបញ្ជាក់ថា ម៉ូតូធំសំដៅលើម៉ូតូដែលមានកម្លាំងម៉ាស៊ីនចាប់ពី ៤០០ សេសេ ឡើងទៅ៕

    អត្ថបទ៖ ភក្តី
    រូបភាព៖ Bangkok Post

    Share This Post:
    MPO4D jitutoto mpo4d Mpoplay