PR

LG ដាក់បង្ហាញម៉ាស៊ីនសម្ងួតបច្ចេកវិទ្យាដ៏ឆ្លាតវៃដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា

BY
Khmernote Media
July 16, 2019

ថ្ងៃចន្ទ ទី15 ខែកក្កដា ឆ្នាំ2019 នេះ ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជីហ្គៀ (G Gear) ប្រារព្ធពិធីសម្ពោធ ផលិតផលថ្មីម៉ាស៊ីនសម្ងួតបច្ចេកវិទ្យាដ៏ឆ្លាតវៃ ។ ជាក់ស្ដែង ពិធីសម្ពោធនេះប្រារព្ធនៅ LG Premium Brandshop ដែលមានអាស័យដ្ឋាន ផ្ទះលេខ 135 មហាវិថីព្រះមុនីវង្ស សង្តាត់ មនោរម្យ ខណ្ឌ 7 មករា រាជធានីភ្នំពេញ ។

ដោយសារតែមានការគ្រាំទ្រពីអ្នកប្រើប្រាស់នូវម៉ាស៊ីនបោកសំលៀកបំពាក់ម៉ាកសញ្ញា LG នៅលើទីផ្សារកាន់តែច្រើនទៅ ពីមួយឆ្នាំ ទៅមួយឆ្នាំ ទើបធ្វើអោយក្រុមហ៊ុន LG Electronics បានបង្តើតនូវបច្ចេកវិទ្យាដ៏ឆ្លាតវៃ និង អស្ចារ្យ សំរាប់សំរួលក្នុងការប្រើប្រាស់ នោះគឺ ម៉ាស៊ីនសម្ងួត LG Dryer ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យា Dual Inverter Heat Pump ។ ហើយម៉ាស៊ីនសម្ងួតនេះ និងដាក់លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជាចាប់ពីពេលនេះតទៅ ។

ម៉ាស៊ីនសម្ងួត LG Dryer ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យា Dual Inverter Heat Pump គឺជាម៉ាស៊ីន សម្ងួតជំនាន់ទី 3 របស់ក្រុមហ៊ុន LG Electronics វាផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ ក្នុងការរស់នៅប្រកបដោយភាពស៊ីវិល័យ និង ផាសុកភាព ។ សមត្ថភាពរបស់ម៉ាស៊ីនសម្ងួត LG Dryer មានលក្ខណះខុសពីម៉ាស៊ីនសម្ងួតធម្មតាដូចជា ៖

• DUAL Inverter Heat Pump™
ជាបច្ចេកវិទ្យា កុំប្រែសសឺរភ្លោះ ដែល ប្រើនៅថាមពលដ៏អស្ចារ្យ សន្សំសំចៃថាមពល និង ពេលវេលាទ្វេដង កាត់បន្ថយសំលេងរំខាន បានយ៉ាងមានប្រសិទ្ធភាព ។

• Gentle Care
ដំណើរការសម្ងួតក្នុងសីតុណ្ហភាពទាប ដើម្បីជួយកាត់បន្ថយការខូច ឬ រួញ សាច់ក្រណាត់ និង ជួយរក្សាសាច់ក្រណាត់បានយ៉ាងល្អ ។

• Eliminates up to 99.9% of Allergens
ជាមុខងារកំចាត់ចោលនៅបាក់តេរីកង្វក់ និង អាឡែកហ្ស៊ី ផ្សេងៗ ជាប់នៅសាច់ក្រណាត់ ដែលបណ្ដាលអោយមានផលប៉ះពាល់ដល់ផ្លូវដង្ហើមកុមារ បានរហូតដល់ 99.9% ដែលទទួលបាន វិញ្ញាបនបត្រ័ ទទួលស្គាល់ ពី BAF (British Allergy Foundation ) ។

• Auto Cleaning Condenser
បង្កើតឡើងជាមួយតម្រងពីរដែលអាចរក្សាភាពស្អាតរបស់ធុងចម្រោះនេះ ធ្វើឱ្យម៉ាស៊ីនសម្ងួតរក្សាការដំណើរការស្ងួតខ្ពស់ដោយការច្រោះចេញសំណើមពីសំលៀកបំពាក់។
ម្យ៉ាងទៀតមុខងារលាងសំអាតដោយស្វ័យប្រវតិ្ត គឺរក្សានូវដំណើរការនៃការសម្ងួតល្អ Auto CLeaning Condenser ផ្តល់នូវលំហូខ្យល់ដ៏ត្រឹមត្រូវ ដែលភ្ជាប់មកជាមួយឧបករណ៍ចាប់សញ្ញាសម្ងួតនៃសំណើមលើសម្លៀកបំពាក់និងកំណត់ពេលស្ងួតដោយស្វ័យប្រវត្តិ។

• Smart ThinQ™
ផ្ដល់ជូ នភាពងាយស្រួលជាងមុនជាមួយ Smart ThinQ ™ ពីការគ្រប់គ្រងប្រតិបត្តិការរបស់ម៉ាស៊ីនតាមរយៈការតភ្ជាប់ពីចម្ងាយ។ អនុញ្ញាតឱ្យអ្នកបញ្ជាម៉ាស៊ីនសម្ងួតពីគ្រប់ទីកន្លែងគ្រប់ពេលតាមរយៈការភ្ជាប់ Wi-Fi

• Saving Money and Time
បច្ចេកវិទ្យាកូនកាត់ Eco Hybrid™ គឺធ្វើអោយអ្នកអាចសំន្សំសំចៃថាមពលក៏បាន និង ពេលវេលាក៏បាន បច្ចេកវិទ្យានេះនឹងផ្តល់ជូនជម្រើសដើម្បីសន្សំសំចៃថាមពលឬពេលវេលា វាអាស្រ័យទៅលើរបៀបរស់នៅរបស់អ្នកប៉ុណ្ណោះ។

លោក Sung Suk Kim អគ្គនាយកក្រុមហ៊ុន LG ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៏ដែរ“ថ្ងៃនេះខ្ញុំមានមោទនភាពខ្លាំងណាស់ដែលបានណែនាំនូវផលិតផលដែលមានបច្ចេកវិទ្យាខ្ពស់មួយទៀតគឺម៉ាស៊ីនសម្ងួត LG Dryer ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យា Dual Inverter Heat Pump យើងកត់សម្គាល់ឃើញថាមានការកើនជាឡើងខ្លាំងមួយរយះចុងក្រោយចំពោះការប្រើប្រាស់ផលិតផលអេឡិចត្រូនិចដើម្បីកាត់បន្ថយកម្លាំងក្នុងគ្រួសារ ព្រមទាំងសន្សំពេលវេលាសម្រាប់គូស្វាមីភរិយាថ្មីថ្មោង ក៏ដូចជាគ្រួសារដែលមានចំនូលពីមធ្យមឡើងទៅ បញ្ហាអនាម័យរឹតតែត្រូវបានអោយតម្លៃខ្ពស់ចំពោះផលិតផលទាំងអស់សម្រាប់ជីវភាពប្រចាំថ្ងៃផងដែរ។

លោកបានបន្ដទៀតផងដែរថា ម៉ាស៊ីនសម្ងួត LG Dryer អាចបំពេញតាមតម្រូវការនិងបំណងប្រាថ្នារបស់អតិថិជនបាន វាគឺជាផលិតផលដែលអ្នករាល់គ្នានឹងពេញចិត្តបំផុតក្នុងការជួយសម្រួលអោយប្រសើរឡើងនូវគុណភាពជីវិតរស់នៅប្រចាំថ្ងៃរបស់យើងគ្រប់ៗគ្នា” ។
អ្វីដែលគួរអោយសរសើរនោះគឺក្រុមហ៊ុន LG បានគិតគូរដល់ភាពងាយស្រួល ដោយរចនាម៉ាស៊ីនបោក និងម៉ាស៊ីនសម្ងួត មានភាពសមស្របនឹងគ្នាក្នុងការជួយសន្សំសំចៃពេលវេលា និងបង្កើនសោភ័ណភាពកាន់តែស្រស់ស្អាត សម្រាប់គេហដ្ឋានរបស់អ្នកប្រើប្រាស់ទាំងឡាយ ។
អតិថិជនទាំងអស់អាចអញ្ជើញមកទស្សនានៅការដាក់តាំងបង្ហាញម៉ាស៊ីនសម្ងួត LG Dryer ស៊េរីថ្មីនេះបាននៅគ្រប់ហាងលក់គ្រឿងអេឡិចត្រូនិចដែលជាអ្នកចែកចាយលក់បន្តរបស់ក្រុមហ៊ុន G Gear និងហាង LG BrandShop គ្រប់សាខាទាំងអស់ ។
ទំនាក់ទំនងបន្ថែម ទូរសព្ទលេខ 023 222 699

Share This Post: