បុរសម្នាក់មានសក់ប្រវែងជាង ២ម៉ែត្រ បន្ទាប់ពីមិនដែលកក់ ឬកាត់សក់ ទាល់តែសោះរយៈពេល៤០ឆ្នាំ
ឥណ្ឌា៖ បុរសជនជាតិឥណ្ឌាម្នាក់ត្រូវបានគេរាយការណ៍ថា មិនបានកាត់សក់ និងសម្អាតសក់អស់រយៈពេល ៤០ ឆ្នាំមកហើយ ព្រោះគាត់ជឿថា សក់នេះជាអំណោយរបស់ព្រះជាម្ចាស់ប្រទានមកឲ្យគាត់។ បុរសឥណ្ឌារូបនេះមានឈ្មោះថា Sakal Dev Tuddu អាយុ ៦៣ ឆ្នាំ រស់នៅក្នុងរដ្ឋ Bihar ភាគខាងលិចប្រទេសឥណ្ឌា។ ឆ្លើយតបទៅកាន់ក្រុមអ្នកសារព័ត៌មាន បុរសឥណ្ឌារូបនេះបានឲ្យដឹងថា កាលពី ៤០ ឆ្នាំមុន គាត់បានយល់សប្តិឃើញមានព្រះជាម្ចាស់មួយអង្គមកប្រាប់គាត់ថា កុំកាត់សក់ ឬសម្អាតសល់ឲ្យសោះ ព្រោះសក់នេះជាអំណោយដែលព្រះជាម្ចាស់ប្រទានមកឲ្យគាត់។
ចាប់តាំងពីពេលនោះមក គាត់មិនដែលកក់សក់ ឬកាត់សក់សូម្បីតែបន្ថិច ហើយរហូតមកទល់នឹងពេលនេះ សក់របស់គាត់មានប្រវែងជិត ២ ម៉ែត្រ ហើយរាល់ពេលដែលគាត់គេងម្តងៗ គាត់ត្រូវក្របួចសក់ឡើងលើ ឬទាញវាមកទុកមួយជំហៀងទើបអាចគេងបាន។ បុរសដែលមានសក់ជាង ២ ម៉ែត្ររូបនេះ ក៏ត្រូវបានប្រជាពលរដ្ឋក្នុងភូមិចាត់ទុកជាគ្រូមន្តអាគមម្នាក់ផងដែរ ហើយពួកគេតែងទៅរកគាត់ដើម្បីសុំថ្នាំបុរាណមួយចំនួន និងសុំវត្ថុស័ក្កសិទ្ធជាច្រើនដែលទាក់ទងនឹងជំនឿអរូបិយ៕

អត្ថបទ៖ ភក្តី



