ភ្ញៀវទេសចរបរទេសប្រកាសស្វែងរកកាបូបលុយដែលបានជ្រុះពេលដើរកម្សាន្តនៅក្រុងបាត់ដំបង បើមានអ្នករើសបានពួកគាត់សុំតែvisa card វិញទេ
នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ភ្ញៀវទេសចរបរទេសជនជាតិអាល្លឺម៉ង់មួយគូនេះបានប្រកាសស្វែងកាបូបលុយ (ប្រភេទកាបូបក្រវ៉ាត់ចង្កេះ) ដែលបានជ្រុះបាត់ខណៈពេលធ្វើដំណើរកម្សាន្តនៅក្នុងក្រុងបាត់ដំបង។ ដោយប្តីប្រពន្ធជនជាតិអាឡីម៉ង់មួយគូ ឈ្មោះ Marcel Fitschl (ប្តី) និង Victorial (ប្រពន្ធ) ស្នាក់នៅសណ្ឋាគារអន្តរជាតិ ក្រុងបាត់ដំបង ហើយកាបូបលុយដែលជ្រុះបាត់ មាន លុយ អ៊ឺរ៉ូ ចំនួន ៦០អ៊ឺរ៉ូ និងលុយដូល្លាអាមេរិក ចំនួន ៤០០ដូល្លារ និង visa card។
ដោយអ្នកទាំង២បានធ្វើដំណើរ តាមរុឺម៉ក់កងបី (tuk tuk) ដើម្បីទៅទស្សនា ជិះឡូរី, មើលផ្ទះបុរាណ, មើលចំការទំពាំងបាយជូរ និង ជ្រឹងបាយដំរាំ។ សូមបញ្ជាក់ថាប្រសិនបើ នរណាម្នាក់រើសបានប្តីប្រពន្ធជនជាតិអាឡីម៉ង់មួយគូនេះ សុំតែ visa card វិញទេ។ អាស្រ័យហេតុនេះ សូម មិត្តភក្តិ ក្នុង Facebook ទាំងអស់មេត្តាជួយ ផ្សព្វផ្សាយបន្ត ដោយក្តីអនុគ្រោះ បើសិន បងប្អូនរើសបានកាបូបលុយ បងប្អូនអាច ទំនាក់ទំនង មកលេខ 010 86 58 10 រឺផ្ញើនៅតាម ភ្នាក់ងារទេសចរណ៍ដែលលក់សំបុត្រ តាមរមណីយដ្ឋានទេសចរណ៍ នានា រឺ នៅមន្ទីរទេសចរណ៍ខេត្តបាត់ដំបង រឺមកសណ្ឋាគារ ដោយផ្ទាល់ក៏បាន សូមអរគុណ៕

ប្រភព៖ មន្ទីរទេសចរណ៍ បាត់ដំបង