ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នេះហើយទឹកចិត្តម្តាយ! ទោះកូនប្រុសកើតមកមានសតិមិនគ្រប់ តែម្តាយមិនបោះបង់ចោល ខំប្រឹងតស៊ូគ្រប់យ៉ាងរហូតកូនប្រុសបញ្ចប់ការសិក្សាផ្នែកច្បាប់នៅសាកលវិទ្យាល័យ Harvard

    BY Khmernote Media July 19, 2019
    នេះហើយទឹកចិត្តម្តាយ! ទោះកូនប្រុសកើតមកមានសតិមិនគ្រប់ តែម្តាយមិនបោះបង់ចោល ខំប្រឹងតស៊ូគ្រប់យ៉ាងរហូតកូនប្រុសបញ្ចប់ការសិក្សាផ្នែកច្បាប់នៅសាកលវិទ្យាល័យ Harvard

    គ្មានអ្នកណាម្នាក់អាចមើលឃើញពីជោគវេសនារបស់មនុស្សនៅក្នុងពេលខាងមុខបាននោះទេ អ្នកខ្លះជួបរឿងលំបាកស្ទើរតែស្លាប់ខ្លួននៅក្នុងថ្ងៃនេះ តែថ្ងៃស្អែកពួកគេអាចជួបរឿងល្អប្រសើរបំផុតនៅក្នុងជីវិតក៏ថាបាន។ ​តួយ៉ាងក្មេងប្រុសកើតមកមានសតិមិនប្រក្រតីម្នាក់ ដែលគ្រួសារស្ទើរតែបោះបង់ចោលតាំងពីពេលកើតនោះ ពេលនេះស្រាប់តែបានបញ្ចាប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងសាកលវិទ្យាល័យដ៏ល្បីមួយនៅលើពិភពលោកទៅវិញ។

    សូមរម្លឹកជូនថា​ កាលពីឆ្នាំ ១៩៩៨ មានស្ត្រីជនជាតិចិនម្នាក់បានផ្តល់កំណើតដល់កូនប្រុស ដែលមានឈ្មោះហៅក្រៅថា Ding Ding។ ពេលកើតមកភ្លាម Ding Ding ត្រូវបានគេមើលឃើញថា ជាទារកមានសតិមិនប្រក្រតី ហើយវេជ្ជបណ្ឌិតបានព្យាករណ៍ថា នៅពេលដែលគេធំឡើងគេអាចជាមនុស្សឡប់សតិ ឬមនុស្សមិនគ្រប់ទឹក ហើយវេជ្ជបណ្ឌិតបានណែនាំឲ្យបោះក្មេងនេះចោលទៅ។ យ៉ាណាក្តី ម្តាយរបស់ Ding Ding ដែលគាត់មានឈ្មោះថា Zou Hongyan មិនព្រមបោះកូនចោលឡើយ ព្រោះគាត់ស្រលាញ់កូនរបស់គាត់ណាស់។

    ដោយអ្នកស្រី Zou Hongyan បដិសេធមិនព្រមបោះកូនចោល ប្តីរបស់គាត់បានសុំគាត់លែងលះ ហើយគាត់ត្រូវធ្វើការងារយ៉ាងលំបាកតែម្នាក់ឯង ដើម្បីចិញ្ចឹមកូន។ គាត់បានបញ្ចូន Ding Ding ឲ្យទៅរៀនដូចក្មេងដទៃដែរ បើទោះជាគាត់ត្រូវធ្វើការងារហត់យ៉ាង​ណាក៏ដោយ ហើយការខំប្រឹងរ​បស់គាត់ផ្តល់នូវលទ្ធផលគួរជាទីគាប់ប្រសើ ពោលគឺពេលនេះ Ding Ding បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់នៅក្នុងសាកលវិទ្យាល័យ Harvard ដែលជាសាកលវិទ្យាល័យល្អបំផុតមួយនៅលើពិភពលោកផងដែរ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay