ខ្មែរណូត

ស្វែងរក

  • PR

    ជួបជុំរីករាយ ជាគោលបំណងសំខាន់នៃពិធីប្រគល់រង្វាន់របស់ Global House ជូនអតិថិជន

    BY Khmernote Media July 22, 2019
    ជួបជុំរីករាយ ជាគោលបំណងសំខាន់នៃពិធីប្រគល់រង្វាន់របស់ Global House ជូនអតិថិជន

    ក្រោយរៀបចំកម្មវិធីពិសេសShop & Winដើម្បីផ្តល់រង្វាន់ថ្លែងអំណរគុណដល់អតិថិជនខ្លួន ហើយរៀបចំកម្មវិធីចាប់ឆ្នោតជាស្វែងរកម្ចាស់រង្វាន់ពិតប្រាកដជាសាធារណៈកាលពីថ្ងៃទី០៧ ខែកក្កដាថ្មីៗនេះរួចមក នាសប្តាហ៍នេះGlobal Houseក៏រៀបចំពិធីដ៏ពិសេសមួយទៀត អញ្ជើញអ្នកមានសំណាងទាំងអស់ឱ្យមកជួបជុំទទួលយកភាពសប្បាយរីករាយព្រមគ្នាវិញម្តង។ ម្ចាស់រង្វាន់ទាំងអស់ពិតជារំភើបខ្លាំងនឹងកម្មវិធីជួបជុំដ៏ធំនេះ ព្រោះទិញទំនិញក្នុងថ្ងៃផ្សេងគ្នា តែបែរជាអាចមកជួបជុំគ្នាទទួលយករង្វាន់បញ្ជាក់ពីសំណាងរបស់ខ្លួនក្នុងថ្ងៃតែមួយ។

    រង្វាន់ទាំងអស់ដែលសរុបជាទឹកប្រាក់ប្រមាណ១០ម៉ឺនដុល្លា មានដូចជារថយន្ត Mazda 6 Sendan 2019ចំនួនមួយគ្រឿង ម៉ូតូ Honda Scoopy 2020 ចំនួន១០គ្រឿង, ទូរទស្សន៍LED Curved TV 55 PAXON ចំនួន២០គ្រឿង, ម៉ាស៊ីនបូមធូលី និងទឹកINOVA ចំនួន៣០គ្រឿង, កង្ហារINOVA ចំនួន៤០គ្រឿង, វ៉ាលីដាក់សម្លៀកបំពាក់ចំនួន៥០រង្វាន់ និង Gift Voucherដែលតម្លៃ៣០ដុល្លារ ចំនួន១០០រង្វាន់ Global Houseនឹងផ្តល់ជូនដល់ដៃអតិថិជនក្នុងពេលដំណាលគ្នា ដើម្បីញ៉ាំងបរិយាកាសរីករាយព្រមគ្នាតែម្តង។ ហេតុអ្វីបានជាមជ្ឈមណ្ឌលប្រមូលផ្តុំសម្ភារៈតុបតែងគេហដ្ឋាន និងគ្រឿងសំណង់ដ៏សម្បូរបែបមួយនេះរៀបចំកម្មវិធីប្រគល់រង្វាន់ជូនអ្នកឈ្នះក្នុងថ្ងៃតែមួយ? ចម្លើយព្រោះអ្នករៀបចំកម្មវិធីចង់ឱ្យម្ចាស់រង្វាន់ជាអតិថិជនដូចគ្នាចូលរួមជួយគ្នាធ្វើជាសាក្សីនៃការទទួលយករង្វាន់ពិតដោយឥតមានការក្លែងបន្លំ ហើយមានឱកាសបានជួបជុំបង្កើននូវបរិយាកាសរីករាយ និងអាចបង្កើតទំនាក់ទំនងល្អរវាងគ្នាបានថែមទៀត។

    គ្លូប៊លហៅស៍កម្ពុជា ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មិនត្រឹមជាកន្លែងផ្គត់ផ្គង់សម្ភារៈសំណង់ និងសម្ភារៈតុបតែងគេហដ្ឋានគ្រប់ប្រភេទប្រកបដោយគុណភាព ហើយមានតម្លៃសមរម្យប៉ុណ្ណោះទេ តែរាល់សេវាកម្ម និងកម្មវិធីពិសេសទាំងអស់សុទ្ធតម្កល់អត្ថប្រយោជន៍របស់អតិថិជនជារឿងសំខាន់។ ដូច្នេះពិធីប្រគល់រង្វាន់ជូនភ្ញៀវប្រចាំឆ្នាំ២០១៩នេះ ក៏មានលក្ខណៈប្លែកខុសពីពិធីរបស់ស្ថាប័នដ៏ទៃដែរ តាមរយៈការរីករាយរួមគ្នាក្នុងថ្ងៃទទួលយកអំណោយ វាបានបង្ហាញនូវការចូលរួមដ៏ល្អរបស់អតិថិជន សាមគ្គីភាពចេះរួបរួមជួយគ្នាទៅវិញទៅមក ដែលប្រៀបបាននឹងការបង្កើតបណ្តាញអតិជនឆ្នើមជួយរក្សាគ្រឹះនៃការធ្វើអាជីវកម្មប្រកបដោយក្រមសីលធម៌របស់ Global House ដូចគ្នា។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay