សើចឡើងឈ្លក់ អាយដលមកកូរ ពេលលេងហ្គេមថ្មីកាលីបរបស់ ធីផត ខារ៉ាម៉េល
អីយ៉ា! ធីផត បានបង្ហាញផលិផលថ្មីរបស់ខ្លួនគឺ ធីផតទីបច្របាច់ រសជាតិខារ៉ាម៉េល ថ្មីកាលីប! កាលពីថ្ងៃអាទិត្យ ទី14 កក្កដាថ្មីៗនេះ នៅមុខរោងភាពយន្តលេជិន សាខាអេដិន ។ ដោយមាន លេចមុខអាយដល ហេង សុខវាសនា និងនារីស្រស់ស្អាតក្រុម OMG កញ្ញា អូវ៉ាន់ទីន ឡើងផ្អើល ទៅកូរដល់ Booth ធីផត ខារ៉ាម៉េល បានទាក់ទាញយុវវ័យចូលរួមលេងហ្គេមថ្មីកាលីប សប្បាយៗ និងផ្ទុះសំណើចគ្រប់គ្នា ។
ហ្គេមថ្មីកាលីប ទើបមានជាដំបូងនៅក្នុងប្រទេសកម្ពុជា «តាមយ៉ាយ៉ាភ្លាម បានខារ៉ាម៉េលភ្លែត» មិនត្រឹមតែធ្វើឲ្យយុវវ័យចូលរួមលេងសប្បាយប្លែកអារម្មណ៍នោះទេ ថែមទាំងទទួលបានធីផតខារ៉ាម៉េល ហ្រ្វីៗ ។ពួកគេជាច្រើនបានធ្វើកាយវិការសប្បាយៗជាមួយអាយដល ឡើងកក្រើកនៅមុខរោងភាពយន្តអេដិន ។ ចង់ដឹងថាតើហ្គេមនិងសប្បាយប៉ុណ្ណា សូមមើល វីឌីអូ ខាងក្រោម:
ធីផត ខារ៉ាម៉េល ជារសជាតិថ្មី កាលីបចុងក្រោយបំផុតរបស់ធីផត ទើបតែមានលក់នៅលើទីផ្សាររបស់ប្រទេសកម្ពុជា ដែលអ្នកអាចរកទិញបាននៅតាមផ្សារទំនើប ដែលនៅជិតលោកអ្នកបំផុត។





