ខ្មែរណូត

ស្វែងរក

  • PR

    OPPO Reno 10X Zoom FC Barcelona Special Edition មានលក់តែ៦៨គ្រឿងប៉ុណ្ណោះនៅទូទាំងប្រទេសកម្ពុជា

    BY Khmernote Media July 26, 2019
    OPPO Reno 10X Zoom FC Barcelona Special Edition មានលក់តែ៦៨គ្រឿងប៉ុណ្ណោះនៅទូទាំងប្រទេសកម្ពុជា

    មិនមែនលំៗណាលោកព្រះ!ទូរស័ព្ទម៉ូឌែលថ្មីរបស់ OPPO Reno 10X Hybrid Zoom FC Barcelona Special Edition ដែលល្បីរន្ទឺនៅតំបន់អឺរ៉ុបបានលេចរូបរាងឡើង កើតចេញពីការរចនានិងសហកាគ្នាជាពិសេសរវាងក្រុមហ៊ុនទូរស័ព្ទដៃ OPPO និង ក្លិបបាល់ទាល់ដ៏ល្បីល្បាញ (Barca) ប្រចាំប្រទេសអេស្ប៉ាញនៅតំបន់អឺរ៉ុបដែលនណាៗក៏ស្គាល់ដែរនោះ នៅទីបំផុតគេបានប្រកាសថា ម៉ូឌែលដ៏ពិសេសនេះនឹងមកដល់ប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនោះហើយ ក្នុងចំនួនកំណត់ត្រឹមតែ ៦៨គ្រឿងប៉ុណ្ណោះ។ លោកអ្នកសាកគិតមើល៍ថាហេតុអីបានជាវាមកក្នុងចំនួនតិចម្ល៉េះ? អាចមកពីវាថ្លៃខ្លាំង? ឬចំនួនផលិតតិចតួចខ្លាំង? តិចលោដូចពាក្យគេនិយាយថា “របស់ល្អមិនដែលមានច្រើនទេ“ “របស់ល្អ កាន់តែតិច កាន់តែពិសេស”។

    កន្លងមកក៏មានព័ត៌មានបែកធ្លាយមួយចំនួនដែរ ទាំងនៅក្នុងស្រុក និង នៅក្រៅស្រុក ដែលលើកឡើងពីម៉ូឌែល OPPO Reno 10X Hybrid Zoom FC Barcelona Special Edition ថាជាប្រភេទស្មាតហ្វូនដែលតំណាងឲ្យការសហការគ្នាគ្មានគូរប្រៀប ដើម្បីគាំទ្រដល់ Team បាល់ទាត់ Barcelona ដែលខិតជិតមកដល់នាពេលខាងមុខនេះ បង្កើតអារម្មណ៍ស្និតស្នាលជាមួយ Team Barca នោះ ។ នៅពេលនេះ វាកំពុងបានធ្វើឲ្យអ្នកដែលជាអ្នកគាំទ្រផ្កាប់មុខខ្លាំងជាមួយ Team Barcelona និង អ្នកដែលនិយមទស្សនាបាល់ទាត់ទាំងអស់ក្នុងប្រទេសកម្ពុជា និងពិភពលោក ទប់អារម្មណ៍លែងហ្នឹងហើយ!

    ព្រោះច្បាស់ណាស់ថាម្នាក់ៗពិតជាចង់ក្លាយម្ចាស់គ្រងលើម៉ូឌែលថ្មីដ៏កម្រមាននេះជាក់ជាមិនខាន មិនថាគេ មិនថាខ្ញុំ បើបានវាកាន់ក្នុងដៃហើយ គឺមានន័យថាអ្នកមនុស្សពិសេសជាងគេហើយ។ ៦៨គ្រឿងណាលោកព្រះ! លេងសើចម៉េចបាន! ចេញតែម៉ាប្រ៉ាវអស់បាត់ ! ចឹងចាំមើលថា នណាមាននិស្ស័យចាប់កាន់ អង្អែល ឆែក ICON ទូរស័ព្ទម៉ូឌែលថ្មីដ៏ទំនើបនេះមុនគេ ដោយ Special Edition ទាំង៦៨គ្រឿងនេះនៅទូទាំងប្រទេសកម្ពុជា! ថាមិនត្រូវពេលនេះ មានគេទៅកក់ទុកមុនតាមហាងអស់ហើយមើល៍ទៅ! ប៉ុន្តែខ្ញុំសុំរឿងមួយណាកនយើងដែលងប់ងល់នឹងបាល់ទាត់ដូចខ្ញុំ ពេលទិញវាហើយ ជួយថតបង្ហោះឲ្យខ្ញុំបានឃើញផងណា ក្រែងលោខ្ញុំអាចមានវាសនាបានទិញទាន់នឹងគេដែរ ហេហេហេ។ ដូច្នេះអ្វីដែលចាំមើលបន្ត គឺតម្លៃផ្លូវការដែលនឹងត្រូវលក់ក្នុងប្រទេសកម្ពុជា នៃម៉ូឌែល OPPO Reno 10X Hybrid Zoom FC Barcelona Special Edition ព្រោះតាមដឹងកន្លងមក លឺថាតម្លៃនៅអឺរ៉ុបជាង១ពាន់ដុល្លាឯណោះ៕

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay