ក្រុមហ៊ុនអេច អាយម៉ាយក្រូអ៊ិនសួរេន ម.ក បានចូលរួមកម្មវិធី តាំងពិពរណ៏ធានារ៉ាប់រង និងដាក់បង្ហាញនូវសេវាកម្មធានារ៉ាប់រងថ្មីរបស់ខ្លួន RVI
កាលពីថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៩ ក្រុមហ៊ុនអេច អាយម៉ាយក្រូអ៊ិនសួរេន ម.ក បានចូលរួមកម្មវិធី តាំងពិពរណ៏ធានារ៉ាប់រង (Insurance day) ដែលប្រព្រឹត្តឡើងនៅសណ្ឋាគារសុខាភ្នំពេញ ។
RVIគឺជាសេវាធានារ៉ាប់រងជនរងគ្រោះដែលរងគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវនៅក្នុងប្រទេសកម្ពុជា។ លក្ខណៈពិសេសនៃសេវាធានារ៉ាប់រងនេះ គឺជនរងគ្រោះទាំងសងខាង រួមទាំងអ្នកថ្មើរជើង ឬភាគីពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ នឹងត្រូវបានការការពារ (សំណង)ដោយRVI។ ជនរងគ្រោះទាំងអស់ មិនបាច់ចំណាយពេលឈ្លោះប្រកែកគ្នា រកខុសរកត្រូវឡើយ ពោលគឺក្រុមហ៊ុនធានារ៉ាប់រង នឹងចេញថ្លៃសំណងលើការព្យាបាល និងហិរញ្ញវត្ថុ។ ការស្វែងរកខុសត្រូវ ទុកឲ្យប៉ូលីសស៊ើបអង្កេតពេលក្រោយ។ ការសម្រេចបង្កើតRVI គឺដោយសារអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជានៅលើដងផ្លូវ នៅមានកម្រិតខ្ពស់ដែលជាមូលហេតុសំខាន់ធ្វើឲ្យមានអត្រាមនុស្សស្លាប់ និងពិការភាពច្រើន ព្រមទាំងក្លាយជាបន្ទុកផ្នែកហិរញ្ញវត្ថុដល់ក្រុមគ្រួសារ។
ជនរងគ្រោះនឹងទទួលបានសំណងពីRVIលើ៖
• ការព្យាបាលរបួស
• ពិការភាព
• បាត់បង់ជីវិត
តារាងតម្លៃ RVI តាមប្រភេទយានយន្ត៖
• ១៧ ដុល្លារអាមេរិក/ឆ្នាំ សម្រាប់ម៉ូតូ
• ២០ ដុល្លារអាមេរិក/ឆ្នាំ សម្រាប់រ៉ឺម៉កកង់បី ឬម៉ូតូ + ផ្នែកបន្ថែម (បន្ថែមកង់)
• ៧០ ដុល្លារអាមេរិក/ឆ្នាំ សម្រាប់រថយន្ត/យានយន្តកង់ ៤ ផ្សេងៗ (អ្នកដំណើរមិនលើស ៥ នាក់)
• ៨០ ដុល្លារអាមេរិក/ឆ្នាំ សម្រាប់រថយន្ត/យានយន្តកង់ ៤ ផ្សេងៗ (អ្នកដំណើរលើស ៥ នាក់)
• ៩០ ដុល្លារអាមេរិក/ឆ្នាំ សម្រាប់យានយន្តផ្សេងៗដែលមានកង់ច្រើនជាង ៤ ។
អត្ថប្រយោជន៏នៃការការពារពីRVI៖
– ការព្យាបាលវេជ្ជសាស្រ្ត(ចំណាយថ្លៃពេទ្យ,ថ្នាំសង្កូវនឹងការព្យាបាលលើរបួស): ៥៨០$/សម្រាប់មនុស្សម្នាក់
– ស្លាប់ឬ ពិការភាព(ពិការភាពជាអចិន្រ្តៃយ៏នៃសរីរាង្គសំខាន់ចំនួន២): ៣០០០$
– ពិការភាព: (ពិការភាពជាអចិន្រ្តៃយ៏នៃសរីរាង្គសំខាន់១ ឬសរីរាង្គផ្សេងៗ):១៦០០$
– បាត់បង់គន្លាក់ម្រាមណាមូយ ដូចជាម្រាមដៃឬជើង : ១៣០០$
– ថ្លៃសំរាប់ការស្នាក់នៅមន្ទីរពេទ្យ: ៥$/១០ថ្ងៃ
– សំណងខ្ពស់បំផុតសំរាប់ក្នុងមួយករណី: ៥០០០$
សំរាប់ព័ត៏មានបន្ថែមសូមទាក់ទងមកកាន់ក្រុមហ៊ុនH.I MICRO- INSURANCE PLC (ក្រុមហ៊ុន អេច.អាយ ម៉ាយក្រូអ៊ិនសួរេន ម.ក) ដែលមានទីតាំង ផ្ទះលេខ៣៣ ផ្លូវ ៣៣៧ខណ្ឌទួលគោក ភ្នំពេញ ឬ តាមរយះលេខទូរសព្ទ័ 1800 208877ឬ 023 888 777 , Facebook : rvi.cam , Line : rvi.cam ។







