ខ្មែរណូត

ស្វែងរក

  • PR

    ត្រៀមតាមដាន! ការប្រកួតពានរង្វាន់បាល់ទាត់ AFF U-18 Championship 2019 របស់ក្រុមជម្រើសជាតិកម្ពុជានឹងផ្សាយបន្តផ្ទាល់លើប៉ុស្តិ៍ហង្សមាស

    BY Khmernote Media July 26, 2019
    ត្រៀមតាមដាន! ការប្រកួតពានរង្វាន់បាល់ទាត់ AFF U-18 Championship 2019 របស់ក្រុមជម្រើសជាតិកម្ពុជានឹងផ្សាយបន្តផ្ទាល់លើប៉ុស្តិ៍ហង្សមាស

    ពិតជាដំណឹងដ៏គួរឲ្យរំភើបសម្រាប់អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជា តាមរយៈការប្រកាសជាផ្លូវការរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលទូរទស្សន៍ហង្សមាស HDTV និងរស្មីហង្សមាស HDTV បាន ទទួលសិទ្ធិផ្សាយបន្តរផ្ទាល់ ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៨ឆ្នាំ ក្របខណ្ឌ អាស៊ាន ក្នុងពានរង្វាន់បាល់ទាត់ AFF U-18 Championship 2019 ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី៦ ដល់ទី១៩ ខែសីហា ២០១៩ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

    អ្នកគាំទ្រកម្ពុជានឹងរំភើបញាប់ញ័រតាមរយៈកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងរស្មីហង្សមាស HDTV ដែលក្រុមបាល់ទាត់កម្ពុជានឹងប៉ះជើងខ្លាំងនៃពូលមរណៈជាមួយនឹងម្ចាស់ផ្ទះវៀតណាម ថៃ ម៉ាឡេស៊ី សិង្ហបុរី និងអូស្រ្តាលី លើសមរភូមិវាលស្មៅដ៏ក្តៅគគុកមួយនេះ។ តើក្រុមគោព្រៃកម្ពុជា អាចបង្កើតកំណត់ត្រាថ្មីជាប្រវត្តិសាស្ត្របានឬក៏យ៉ាណា? កុំភ្លេចរង់ចាំទស្សនា គាំទ្រទាំងអស់គ្នា!

    ការផ្សាយបន្តផ្ទាល់នេះមានកិត្តិយសនាំមកជូនដោយ៖
    – ភេសជ្ជៈប៉ូវកំលាំង RED ANT | ខ្លាំងដែលមិនធ្លាប់មាន
    – GATSBY | ស្វែងរកភាពស័ក្កសមបំផុតសម្រាប់អ្នក
    – OPPO F11 Pro (6Gb + 128 Gb)
    #Portraitច្បាស់ឥតខ្ចោះនៅទីងងឹត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay