ផលិតផលកែសម្ផស្សដ៏ល្បីក្នុងពិភពលោក Dermanpen សម្ភោធជាផ្លូវការនៅកម្ពុជា និងកំពុងស្វែងរកដៃគូចែកចាយបន្តទូទាំងប្រទេស
កាលពីពេលថ្មីនេះក្រុមហ៊ុន Dermanpenworld Cambodia បានរៀបចំសិក្ខាសិលាមួយស្តីពីការព្យាបាលមកមុន ជាំខ្មៅ និងវិធីបំបាត់ស្នាមជ្រៀវជ្រួញតាមរយៈផលិតផលបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន Dermapenworld គឺផលិតផល Dermapen 4 ដែលជាម៉ាស៊ីនបំបាត់ស្នាមមុន ជាំខ្មៅ និងជ្រួញមានប្រសិទ្ធភាពបំផុតក្នុងពេលបច្ចុប្បន្ន។ ជាមួយគ្នានេះផងដែរក៏មានការចូលរួមពីលោក Andrew R. Christie ដែលជាវេជ្ជបណ្ឌិតផ្នែកជំងឺសើរស្បែកពីប្រទេសអូស្រ្តាលី ដែលលោកមានបទពិសោធន៍២០ឆ្នាំជាមួយនឹងការថែទាំស្បែកមុខ ជាវាគ្មិនផងដែរ។ ទន្ទឹមនឹងនេះយើងក៏ឃើញមានការចូលរួមពីសំណាក់វេជ្ជបណ្ឌិតផ្នែកជំងឺសើរស្បែកក្នុងស្រុកជាច្រើនចូលរួមផងដែរ។
ផលិតផល Dermapen 4 ជាម៉ាស៊ីនបំបាត់ស្នាមជ្រៀវជ្រួញ មុន ជាំខ្មៅដ៏មានប្រសិទ្ធភាពបំផុត ដោយការព្យាបាលតាមរយៈ Micro needle ដោយគ្មានភាពឈឺចាប់ គ្មានឈាម និងមានប្រសិទ្ធភាពខ្ពស់បំផុត។
លោក Jonh Lin Chang Han តំណាងក្រុមហ៊ុន Dermapenworld Cambodia បានមានប្រសាសន៍ថា” កានាំចូលនូវផលិតផលថ្មីនេះ ដោយការមើលឃើញពីវិស័យកែសម្ផស្សនៅកម្ពុជាកំពុងមានការរីកចម្រើនក៏ដូចជាចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ហើយបច្ចេកវិទ្យាចុងក្រោយរបស់ Dermapenworld ជាបច្ចេកវិទ្យាឈានមុខគេក្នុងពិភពលោកដែលអាចជួយដល់ការព្យាបាលស្បែកមុខមុន ជាំខ្មៅ និងស្នាមជ្រៀវជ្រួញរបស់អតិថិជនបានឆាប់រហ័សនឹងមិនមានការឈឺចាប់ថែមទៀតផផង។ ”
លោកបានបន្តទៀតថា” សព្វថ្ងៃក្រុមហ៊ុន Dermapenworld Cambodia កំពុងបើកទីផ្សាអោយកាន់តែទូលាយ ដែលនិងផ្តល់ឱកាសដល់អ្នកដែលមានចំណាប់អារម្មណ៍ធ្វើជាដៃគូចែកចាយបន្ត ក៏ដូចជា Clinic កែសម្ផស្សមានចំណាប់អារម្មណ៍ក្នុងការជាវផលិតផលថ្មីនេះទៅប្រើប្រាស់ដើម្បីបម្រើសេវាកម្មជូនអតិថិជនរបស់ខ្លួនអាចទំនាក់ទំនងបានតាមរយៈលេខ ០១២ ៨៨៨ ៧៣៨” ។
Dermapenworld គឺជាផលិតផលដែលមានដើមកំណើតមកពីប្រទេសអូស្រ្តាលី ដែលមានបទពិសោធន៍ជាច្រើនឆ្នាំមកហើយក្នុងការផលិតម៉ាស៊ីនព្យាបាលជំងឺសើរស្បែក។ ជាមួយនឹងផលិតផល Dermapen 4 នេះផងដែរគឺជាផលិតផលថ្មីដែលផលិតក្នុងឆ្នាំ២០១៨ ដែលជាបច្ចេកវិទ្យាចុងក្រោយគេបំផុតក្នុងពិភពលោក ដែលអាចព្យាបាលជំងឺសើរស្បែករបស់លោកអ្នកបានឆាប់រហ័សបំផុតនិងមិនមានការឈឺចាប់ថែមទៀតផង៕













