ខ្មែរណូត

ស្វែងរក

  • PR

    ហាង Internet Cafe The Forest Entertainment ថ្មីបំពាក់សុទ្ធតែម៉ាស៊ីនកម្លាំងខ្លាំងរបស់ ROG ទាំងអស់

    BY Khmernote Media July 29, 2019
    ហាង Internet Cafe The Forest Entertainment ថ្មីបំពាក់សុទ្ធតែម៉ាស៊ីនកម្លាំងខ្លាំងរបស់ ROG ទាំងអស់

    ភ្នំពេញ ថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០១៩ មានការបើសម្ភោធហាង Internet Café The Forest Entertainment ដែលមានទីតាំងនៅក្បែរគីរីរម្យ ក្រុមហ៊ុនយក្សASUS ROG បានរៀបចំធ្វើឡើងនូវកម្មវិធី LAN PARTY ដែលជាការប្រកួតហ្គេម២ថ្ងៃ គឺចាប់ពីម៉ោង៨ព្រឹក ថ្ងៃទី២៧ខែកក្ដដា រហូតដល់ម៉ោង៨យប់ ថ្ងៃទី២៨ខែកក្កដាផងដែរ។

    យ៉ាងណាមិញ ក្នុងនោះយើងសង្កេតឃើញថា មានការប្រកួតហ្គេមចំនួន៣រួមមាន៖ PUBG, CS:GO, និងDOTA2 ដែលហ្គេមទាំងនេះសុទ្ធសឹងជាហ្គេមល្បី និងកំពុងពេញនិយមខ្លាំង សម្រាប់អ្នកលេងហ្គេមទាំងឡាយ។ លើសពីនេះទៅទៀត ក្រុមហ៊ុនASUS ប្រចាំប្រទេសកម្ពុជាបានត្រៀមទឹកប្រាក់សរុបចំនួន ១៨៥០ដុល្លាសំរាប់អ្នកឈ្នះ និងមានកាដូស្អាតៗជាច្រើនទៀតផងដែរ។

    មិនត្រឹមតែប៉ុណ្ណោះ ក៏មានវត្តមានអញ្ជើញចូលរួម ពីសំណាក់ Youtuber ល្បីៗមួយចំនួន ដើម្បីមកលេងហ្គេម និងចួលរួមសប្បាយជាមួយអ្នកគាំទ្ររបស់ខ្លួនផងដែរ ដោយក្នុងនោះមានដូចជា Sdach Game, Raven Blaze, Rean Thort (ពួជ្រួញ) និងតារាកត្តិយសជាច្រើនរូបទៀត។ ដែលទាំងនេះអាចបញ្ជាក់ថា វិស័យកីឡាអេឡិចត្រូនិចកម្ពុជា កាន់តែទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់អតិថិជន ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល។

    គួរបញ្ជាក់ផងដែរថានេះគឺជាលើកទីពីរហើយ ដែលប្រទេសកម្ពុជាបង្កើតនូវ ព្រឹត្តិការណ៍លេងហ្គេមប្រគួតនេះ (ROG LAN PARTY)។

    តួយ៉ាង តាមប្រសាសន៍របស់លោក Ryan ដែលជាអ្នកដំណាងទីផ្សារ ROG Component ប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា លោកពិតជាមានសេចក្តីរីករាយយ៉ាងក្រៃលែង ដែលប្រទេសកម្ពុជានេះមានទីផ្សារ ដែលមានសក្តានុពល និងមានការគាំទ្រជាច្រើន ទៅលើផលិតផលROGកន្លងមក។
    លោកនឹងខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាព ក្នុងការដឹកនាំក្រុម ដើម្បីបំពេញនូវតម្រូវការប្រទេសកម្ពុជា អោយកាន់តែមានការអភិវឌ្ឍ លើវិស័យកីឡាអេឡិចត្រូនិចនេះអោយមានភាពជឿនលឿន ព្រមទាំងដើរទាន់ទីផ្សារពិភពលោកខាងក្រៅ ដោយនាំចូលនូវផលិតផល ដែលមានគុណភាពល្អៗ រួមទាំងបច្ចេកវិទ្យាទំនើបដែលមានតម្លៃសមរម្យផងដែរ៕

    PRESS CONTACTS
    Marady Tho
    Sale Representative OP
    Thomarady16@gmail.com

    ROG Facebook: https://www.facebook.com/ASUSROGKH/?ref=bookmarks
    ASUS Facebook: https://www.facebook.com/asus855/?ref=bookmarks
    ###
    About ROG
    Republic of Gamers (ROG) is an ASUS sub-brand dedicated to creating the world’s best gaming hardware and software. Formed in 2006, ROG offers a complete line of innovative products known for performance and quality, including motherboards, graphics cards, laptops, desktops, monitors, audio equipment, routers and peripherals. ROG participates in and sponsors major international gaming events. ROG gear has been used to set hundreds of overclocking records and it continues to be the preferred choice of gamers and enthusiasts around the world. Learn more about the choice of champions at http://rog.asus.com.

    Share This Post:
    MPO4D jitutoto mpo4d Mpoplay