ខ្មែរណូត

ស្វែងរក

  • PR

    ដឹងពីតម្លៃផ្លូវការរបស់ OPPO Reno Barcelona Edition នៅកម្ពុជាហើយ

    BY Khmernote Media July 30, 2019
    ដឹងពីតម្លៃផ្លូវការរបស់ OPPO Reno Barcelona Edition នៅកម្ពុជាហើយ

    យុទ្ធសាស្រ្តវាយរហ័ស ដករហ័ស ស្មានមិនត្រូវមែន OPPO អើយ! កំដៅសាច់ដុំភ្នែកអ្នកទស្សនាជាមួយរូបរាងដ៏ស្រស់ សង្ហា និង ចំនួនមានកំណត់ មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែថ្ងៃនេះក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជាបានប្រកាសតម្លៃលក់ផ្លូវការនៃម៉ូឌែលថ្មី OPPO Reno FC Barcelona Edition ដែលជាទូរស័ព្ទតំណាងឲ្យការសហកាគ្នាយ៉ាងស្អិតរមួតជាថ្មី ជាមួយនឹង ក្លិបបាល់ទាត់ Barcelona បង្កើតបានជាទូរស័ព្ទថ្មីបែប Premier មួយម៉ូឌែល ដែលលើសពីការពេញចិត្តរបស់ Fan និង ក្រុមអ្នកគាំទ្រលើវិស័យបាល់ទាត់ទាំងអស់ បណ្តាលឲ្យមានការភ្ញាក់ផ្អើលខ្លាំង ដោយម៉ូឌែល OPPO Reno FC Barcelona Edition នេះមានតម្លៃ ៩៩៩ដុល្លា ជាតួលេខដែលល្អ គ្មានគូរប្រៀបតែម្តង។

    កន្លងមក OPPO ធ្លាប់បានប្រកាសហើយថា វាមានចំនួនកំណត់ត្រឹមតែ ៦៨គ្រឿងប៉ុណ្ណោះ ទាំងគេទាំងខ្ញុំ គិតថាហោចណាស់មួយគ្រឿងក៏តម្លៃជាង១ពាន់ដុល្លាដែរ ព្រោះតម្លៃលក់របស់វានៅតំបន់អឺរ៉ុបគឺជាង១ពាន់ដុល្លាឯណោះ! មានណា OPPO លេងមួយក្បាច់នេះបាក់ចង្កេះ Fan តែម្តង! ព្រោះមើលទៅទោះបីជាវាមានតម្លៃជាង១ពាន់ដុល្លាក្តី ក៏វានៅតែមានអ្នកទិញដែរ ព្រោះឱកាសដ៏ពិសេសបែបនេះ មិនងាយមានទេលោកព្រះ! ព្រោះមិនមែននៅសុខៗ គេទៅធ្វើ Edition ឡើងកប់ស៊េរីដល់ម្លឹងឡើយ គ្រាន់តែបញ្ជូលជាមួយ Brand Barcelona ហ្នឹងក៏មិនអស់តិចដែរ ។ មកដល់ចំណុចនេះ តើបងប្អូនណាខ្លះដែលជាអ្នកគាំទ្រលើកីឡាករល្បីៗក្នុងក្លិប Barcelona និង អ្នកស្នេហាវិស័យបាល់ទាត់ មានអារម្មណ៍ម៉េចដែរពេលនេះ? នៅចង់បានទៀតអត់? ឬ តម្លៃប៉ុណ្ណឹងគិតថាល្មម ? ឬវាថ្លៃពេក? ឬមួយស៊ីផុយ? ហេហេហេ។

    សម្រាប់ Admin វិញគឺស្រលាញ់ខ្លាំងតែម្តង បន់ឲ្យតែដល់ថ្ងៃប្រកាសលក់ដើម្បីទៅទិញមួយគ្រឿងនឹងគេ ព្រោះវាមានតែ៦៨គ្រឿង អីញ្ជឹងបានន័យថា Admin ជាមនុស្សពិសេសក្នុងចំណោមមុស្ស៦៨នាក់ផ្សេងទៀត នៅទូទាំងប្រទេសកម្ពុជាហើយ! ថាមិនត្រូវហេងស៊យទិញមិនទាន់គេទៀតលោកអើយ បើវាតិចយ៉ាងនេះ ហើយតម្លៃល្អបែបនេះ រកឯណាបាន! ដូច្នេះតោះចាំអង្កាល ទៅរកមើលតាមហាងទូរស័ព្ទសិន៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay