ក្រុមហ៊ុន Lenovo តែងតាំងក្រុមហ៊ុន គីម ហេង ជាអ្នកចែកចាយក្នុងប្រទេសកម្ពុជា
ភ្នំពេញ ប្រទេសកម្ពុជា – ក្រុមហ៊ុន Lenovo™ បានតែងតាំងក្រុមហ៊ុន គីម ហេង កុំព្យូទ័រ សេនធឺ ជាអ្នកចែកចាយពេញសិទ្ធិ និងជាអ្នកផ្ដល់សេវានៅក្នុងប្រទេសកម្ពុជា។ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន គីម ហេង កុំព្យូទ័រ សេនធឺ ទទួលខុសត្រូវក្នុងការផ្ដល់ឯកទេស ការធានា និងការគ្រប់គ្រងប្រតិបត្តិការកុំព្យូទ័រ និងឧបករណ៍ឆ្លាតវៃក្នុងប្រទេសកម្ពុជា។
លោក Roy Ng ដែលជាប្រធានចាត់ការទូទៅនៃបណ្ដាញ SMB Channel របស់ក្រុមហ៊ុន Lenovo ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា “យើងមានក្ដីសោមនស្ស សូមប្រកាសថា
ក្រុមហ៊ុន គីម ហេង កុំព្យូទ័រ សេនធឺ នឹងក្លាយជាអ្នកចែកចាយផ្លូវការរបស់យើងនៅក្នុងប្រទេស កម្ពុជា។ “ក្រុមហ៊ុន គីម ហេង កុំព្យូទ័រ សេនធឺ មានបទពិសោធន៍ខ្ពស់នៅក្នុងវិស័យនេះ និងមានចំណែកទីផ្សារធំដែលអាចឱ្យយើងពង្រីកបន្ថែមនូវប្រភេទផលិតផល និងសេវាដល់អាជីវកម្មដែលពង្រីកខ្លួនពីតូចទៅធំជាច្រើននៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនកុំព្យូទ័រលំដាប់លេខ 1 នៅក្នុងពិភពលោក Lenovo ប្ដេជ្ញានៅក្នុងការពាំនាំនូវជំនាន់បច្ចេកវិទ្យាកាន់តែឆ្លាតវៃសម្រាប់អ្នកប្រើប្រាស់ទាំងអស់ ផ្ដល់នូវសេវាពេញលេញប្រកបដោយទំនុកចិត្ត និងនវានុវត្តន៍ប្រសើរបំផុតដល់ដៃគូរបស់យើង ដើម្បីឱ្យយើងអាចចូលរួមកាន់តែសកម្មជាមួយនឹងអ្នកប្រើប្រាស់ជាក្រុមហ៊ុនធុរកិច្ចនៅក្នុងដំណាក់កាលនៃការធ្វើការអភិវឌ្ឍប្រព័ន្ធឌីជីថលនាពេលបច្ចុប្បន្ន។ យើងជឿជាក់យ៉ាងមុតមាំថា ភាពជាដៃគូរបស់យើងនឹងក្លាយទៅជាកម្លាំងជំរុញដ៏រឹងមាំសម្រាប់ភាពជោគជ័យរបស់យើង”។
លោក គីម ស៊ាក (Kim Seak) ដែលជាអគ្គនាយកនៃក្រុមហ៊ុន គីម ហេង កុំព្យូទ័រ សេនធឺ បានមានប្រសាសន៍ថា “Lenovo គឺជាក្រុមហ៊ុនឈានមុខគេផ្នែកបច្ចេកវិទ្យាអ្នកប្រើប្រាស់ ពាណិជ្ជកម្ម និងសហគ្រាស ដែលមានផលិតផលជាច្រើនប្រភេទ ហើយយើងមានក្ដីសោមនស្សយ៉ាងក្រៃលែងចំពោះភាពជាដៃគូថ្មីនេះ។ កំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជានៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យតម្រូវការកុំព្យូទ័រផ្នែកពាណិជ្ជកម្មមានការកើនឡើង។ យើងជឿជាក់ថា ការដាក់បញ្ចូលគ្នានូវគំរូចែកចាយរបស់យើង អ្នកជំនាញដែលមានការបណ្ដុះបណ្ដាលត្រឹមត្រូវ និងមូលដ្ឋានអតិថិជនដ៏រឹងមាំទាំងនៅក្នុងវិស័យរដ្ឋ និងឯកជន នឹងផ្ដល់នូវគុណសម្បត្តិទៅដល់ក្រុមហ៊ុន Lenovo”។
តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុន Lenovo ប្ដេជ្ញាជួយបង្កើនអាជីវកម្មរបស់ក្រុមហ៊ុន គីម ហេង កុំព្យូទ័រ សេនធឺ តាមរយៈការពាំនាំមកនូវនវានុវត្តន៍ឈានមុខគេនៅក្នុងវិស័យនេះ ដើម្បីគាំទ្រ
អតិថិជនរបស់ខ្លួននៅក្នុងសម័យនៃការអភិវឌ្ឍន៍ដោយប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ។ ដោយបានបង្កើតឡើងនៅក្នុងឆ្នាំ1995 ក្រុមហ៊ុន គីម ហេង កុំព្យូទ័រ សេនធឺ គឺជាអ្នកចែកចាយឈានមុខគេផ្នែកផលិតផល និងសេវាបច្ចេកវិទ្យាព័ត៌មានវិទ្យានៅក្នុងប្រទេសកម្ពុជា។ តាមរយៈបទពិសោធន៍ខ្ពស់ និងការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុននៅក្នុងការពាំនាំនូវផលិតផលដែលមានភាពច្នៃប្រឌិត និងប្រកបដោយទំនុកចិត្ត ព្រមទាំងមានតម្លៃសមរម្យបំផុតសម្រាប់អតិថិជនក្រុមហ៊ុនគីម ហេង កុំព្យូទ័រ សេនធឺ ទទួលបាននូវភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងទីផ្សារ។
អំពីក្រុមហ៊ុន Lenovo
Lenovo (HKSE: 992) (ADR: LNVGY) គឺជាក្រុមហ៊ុន Fortune Global 500 ដែលមានទឹកប្រាក់ 50 ប៊ីលានដុល្លារអាមេរិក មានបុគ្គលិកចំនួន 57,000 នាក់ និងកំពុងធ្វើប្រតិបត្តិការនៅក្នុងទីផ្សារចំនួន 180 នៅជុំវិញពិភពលោក។ ដោយផ្ដោតទៅលើចក្ខុវិស័យច្បាស់លាស់នៅក្នុងការផ្ដល់ជូន
បច្ចេកវិទ្យាឆ្លាតវៃជាងគេសម្រាប់អតិថិជនទាំងអស់ យើងកំពុងធ្វើការអភិវឌ្ឍបច្ចេកវិទ្យាផ្លាស់ប្ដូរពិភពលោកដែលបង្កើតនូវសង្គមឌីជីថលលក្ខណៈបរិយាប័ន្ន ប្រកបដោយទំនុកចិត្ត និងមាន
ចីរភាព។ តាមរយៈការរចនា រៀបចំ និងកសាងប្រភេទឧបករណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃយ៉ាងពេញលេញបំផុតនៅក្នុងពិភពលោក យើងក៏ជាអ្នកអភិវឌ្ឍន៍ដោយប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃឈានមុខគេផងដែរដើម្បីបង្កើតបទពិសោធន៍ និងឱកាសកាន់តែល្អប្រសើរសម្រាប់អតិថិជនរាប់លាននាក់នៅជុំវិញពិភពលោក។
ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់វេបសាយត៍ https://www.lenovo.com/th/th, តាមដានយើងតាមរយៈ LinkedIn, Facebook, Twitter, YouTube, Instagram, Weibo និងសូមអានព័ត៌មានថ្មីចុងក្រោយតាមរយៈ StoryHub របស់យើង។
អំពីក្រុមហ៊ុន គីម ហេង កុំព្យូទ័រ សេនធឺ
ក្រុមហ៊ុន គីម ហេង កុំព្យូទ័រ សេនធឺ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ1995 នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ គីម ហេង គឺជាក្រុមហ៊ុនចែកចាយផលិតផលបច្ចេកវិទ្យាព័ត៌មានវិទ្យាគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនកុំព្យូទ័រដែលបានបង្កើតឡើងដំបូងគេមួយនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន គីម ហេង ត្រូវបានរៀបចំឡើងយ៉ាងល្អប្រសើរដើម្បីផ្ដល់សេវាប្រកបដោយភាពច្នៃប្រឌិតសម្រាប់ដោះស្រាយបញ្ហាស្មុគស្មាញផ្សេងៗនៅក្នុងបរិយាកាសបច្ចេកវិទ្យាដែលមានការវិវត្តយ៉ាងខ្លាំងក្លា។ បទពិសោធន៍ និងការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន គីម ហេង ក្នុងការពាំនាំនូវផលិតផលដែលមានភាពច្នៃប្រឌិត និងប្រកបដោយទំនុកចិត្ត ព្រមទាំងមានតម្លៃសមរម្យបំផុតសម្រាប់អតិថិជន ទទួលបាននូវភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងទីផ្សារ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វេបសាយត៍ http://www.kimhengcenter.com.kh
សម្រាប់ព័ត៌មានបន្ថែមអំពីសេចក្ដីប្រកាសព័ត៌មាន ឬរូបភាពផ្សេងៗ សូមទំនាក់ទំនង៖ Janrekha Kanjanavaha
jkanjanavaha@lenovo.com








