បុរសម្នាក់សម្លាប់អ្នកជិតខាងចោល ព្រោះខឹងសួរ “ពេលណារៀបការ?” ដដែលៗច្រើនដងពេក
ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃ១៩ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ បុរសម្នាក់បានជ្រុលដៃសម្លាប់អ្នកជិតខាង ព្រោះតែខឹងអ្នកជិតខាងរូបនោះសួរដដែលៗថា “ពេលណាទើបរៀបការ?”។ បុរសឃាតកមានឈ្មោះថា Faiz Nurdin អាយុ ២៨ ឆ្នាំ រស់នៅក្នុងតំបន់ Kampung Pasir Jonge នៃប្រទេសឥណ្ឌូនេស៊ី។ ក្នុងថ្ងៃកើតហេតុអ្នកជិតខាងគាត់ម្នាក់ដែលជាស្ត្រីមានផ្ទៃពោះ និងមានឈ្មោះថា Aisyah អាយុ ៣២ ឆ្នាំ បានមកនិយាយលេងជាមួយគាត់ និងបានសួរគាត់ជាច្រើនដងថា ពេលណាទើបរៀបការ?
បុរសជាឃាតកបែជាមានអារម្មណ៍ថា សំនួរនេះគឺជាការប្រមាថ និងមើលងាយថាគាត់សមត្ថភាពរកប្រពន្ធ ហើយគាត់បានខឹងនឹងស្ត្រីជាអ្នកជិតខាងនោះជាខ្លាំង។ ស្រាប់តែនៅពេលល្ងាចនៃថ្ងៃកើតហេតុ បុរសជាឃាតក ចូលទៅក្នុងផ្ទះស្រ្តីរងគ្រោះ និងវាយធ្វើបានស្ត្រីរងគ្រោះនោះយ៉ាងខ្លាំង ហើយក៏ជ្រុលដៃសម្លាប់នាងតែម្តង។ ក្រោយបានប្រព្រឹត្តិអំពើឃាតកម្មខាងលើនេះ ឃាតកបានរត់គេចខ្លួនតែពេលនេះត្រូវបានប៉ូលិសចាប់ខ្លួន និងត្រូវទទួលទោសសតាមផ្លូវច្បាប់របស់ឥណ្ឌូនេស៊ីផងដែរ៕
ភក្តី
ប្រភព៖ worldofbuzz


