ខ្មែរណូត

ស្វែងរក

  • PR

    ធនាគារ ABA និង ក្រុមហ៊ុនមេនូឡាយហ្វ៍ ផ្តល់សេវាកម្មបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទដល់អតិថិជន

    BY Khmernote Media August 7, 2019
    ធនាគារ ABA និង ក្រុមហ៊ុនមេនូឡាយហ្វ៍ ផ្តល់សេវាកម្មបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទដល់អតិថិជន

    រាជធានីភ្នំពេញ, ថ្ងៃទី 7 ខែសីហា ឆ្នាំ 2019 – ធនាគារ ABA ដែលជាសមាជិកសម្ពន្ធធនាគារជាតិកាណាដា និង ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយ បានធ្វើការប្រកាសជាផ្លូវការ ស្តីពីការបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទ ដែលកិច្ចសហការនេះនឹងអនុញ្ញាតឲ្យអតិថិជនរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ អាចបង់បុព្វលាភរ៉ាប់រងតាមរយៈកម្មវិធី ABA Mobile បានដោយឥតគិតថ្លៃ។

    កិច្ចសហការរវាងស្ថាប័នហិរញ្ញវត្ថុឈានមុខទាំងពីរនេះ ត្រូវបានធ្វើឡើងបន្ថែមលើកិច្ចសហការជាដៃគូចែកចាយផលិត ផលធានារ៉ាប់រងអាយុជីវិត ដែលស្ថាប័នទាំងពីរបានចុះកិច្ចព្រមព្រៀងកាលពីឆ្នាំ 2016។ តាមរយៈកម្មវិធី ABA Mobile អតិថិជនអាចធ្វើការទូទាត់ប្រាក់បានយ៉ាងឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាពគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយគ្រាន់តែអនុវត្តតាមជំហានសាមញ្ញៗដូចខាងក្រោម៖

    1. បើកដំណើរការកម្មវិធី ABA Mobile ហើយចុចយកប៊ូតុង “ទូទាត់ប្រាក់”
    2. ជ្រើសរើសយកពាក្យ “ធានារ៉ាប់រង”
    3. ជ្រើសរើសយក “មេនូឡាយហ្វ៍ ខេមបូឌា”
    4. ជ្រើសរើស គណនី ABA របស់លោកអ្នក ហើយវាយបញ្ចូលលេខស្នើសុំប័ណ្ណសន្យារ៉ាប់រង ឬលេខប័ណ្ណសន្យា រ៉ាប់រងរបស់លោកអ្នក
    5. ចុចយកពាក្យ “រួចរាល់” ហើយចុចលើប៊ូតុង “បង់ឥឡូវ” រួចបញ្ចាក់ការទូទាត់ដោយបញ្ចូលលេខសម្ងាត់ ABA Mobile របស់លោកអ្នក។

    “នៅក្រុមហ៊ុន មេនូឡាយហ្វ៍ យើងមានបេសកកម្មដ៏ច្បាស់លាស់មួយក្នុងការជួយឲ្យអតិថិជនរបស់យើងធ្វើការ សម្រេចចិត្តកាន់តែងាយស្រួលនិងជីវិតកាន់តែប្រសើរជាងមុន។ យុទ្ធសាស្ត្រដ៏សំខាន់មួយដើម្បីឲ្យយើងអាចសម្រេចបេសកកម្មនេះបាន គឺការធ្វើជាក្រុមហ៊ុនឈានមុខមួយផ្នែកឌីជីថលនៅក្នុងទីផ្សារ។ ខ្ញុំមានមោទនភាពក្រៃលែងចំពោះ សមិទ្ធផលដែលយើងកំពុងប្រកាសជាផ្លូវការជាមួយធនាគារ ABA ដែលកិច្ចសហការនេះនឹងផ្ដល់បទពិសោធក្នុងការទូទាត់ប្រាក់បែបឌីជីថល (ដោយមិនប្រើប្រាស់សាច់ប្រាក់ផ្ទាល់) ដល់អតិថិជនរបស់យើងទូទាំងប្រទេស ដែលត្រូវការបង់បុព្វលាភរ៉ាប់រងមកក្រុមហ៊ុន មេនូឡាយហ្វ៍” នេះបើតាមប្រសាសន៍របស់លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។

    “មេនូឡាយហ្វ៍ ខេមបូឌា គឺជាដៃគូយុទ្ធសាស្ត្ររបស់យើង។ ចាប់តាំងពីកិច្ចសហប្រតិបត្តិការដំបូងរបស់យើងនៅក្នុងឆ្នាំ 2016 យើងសម្រេចបាន ការនាំមកនូវដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដែលមានគុណភាពជូនអតិថិជនរបស់យើង ជាច្រើននាក់។ ការសម្ពោធដាក់ឲ្យប្រើប្រាស់ នូវសេវាបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទដល់អតិថិជននេះ នឹងជួយពួកគាត់ ក្នុងការទូទាត់សេវាធានារ៉ាប់រងពីផ្ទះ ឬពីការិយាល័យរបស់ពួកគេតែម្តង បានយ៉ាងងាយស្រួល និងមានផាសុកភាព។ យើងជឿជាក់ថា មុខងារនេះនឹងនាំយកបន្ថែមនូវភាពងាយស្រួល ដល់អតិថិជនរបស់ធនាគារ ABA និងមេនូឡាយហ្វ៍ ហើយនឹងជួយពន្លឿនការវិវឌ្ឍរបស់ប្រទេស ឈានទៅរកសង្គមមួយដែលធ្វើការទូទាត់បែបឌីជីថលដ៏ទំនើបដោយមិន ចាំបាច់ប្រើសាច់ប្រាក់” នេះបើតាមប្រសាសន៍របស់លោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ធនាគារ ABA។

    សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មបង់បុព្វលាភរ៉ាប់រងនេះ លោកអ្នកអាចទាក់ទងមកកាន់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា តាមរយៈលេខទូរស័ព្ទ 1800-211-211 (ឥតគិតថ្លៃ) ឬធនាគារ ABA តាមរយៈលេខទូរស័ព្ទ 023 225 333។

    អំពីធនាគារ ABA

    ធនាគារ ABA គឺជាធនាគារមួយក្នុងចំណោមគ្រឹះស្ថានធនាគារឈានមុខគេនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1996។ មកដល់ពេលនេះ ធនាគារ ABA ផ្តល់ជូនសេវាហិរញ្ញវត្ថុ និងដំណោះស្រាយផ្នែកធនាគារឌីជីថលយ៉ាងពេញលេញ ជូនដល់អតិថិជន រួមទាំងសហគ្រាសធុនតូច និងមធ្យម អាជីវកម្មខ្នាតតូចបំផុត និងបុគ្គលជាដើម។

    គិតមកដល់ត្រឹមថ្ងៃទី 30 ឧសភា 2019 ទ្រព្យសកម្មរបស់ធនាគារ ABA មានចំនួន 3.36 ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យខ្លួនក្លាយជាធនាគារ ធំទីបីនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងឆ្នាំ 2017 ធនាគារ ABA បានទទួលចំណាត់ថ្នាក់ឥណទានកម្រិត “B” ពី Standard and Poor’s (S&P) Global Ratings។ ហើយក្នុងឆ្នាំ 2018 S&P បានអះអាងជាថ្មីនូវចំណាត់ឥណទាននេះជាមួយនឹងទស្សនវិស្ស័យ “វិជ្ជមាន”។

    ធនាគារ ABA ក៏បានទទួលពានរង្វាន់ “ធនាគារល្អបំផុតនៅកម្ពុជា” ពីឆ្នាំ 2015 ដល់ឆ្នាំ 2019 ពីទស្សនាវដ្ដីធំៗដូចជា The Banker, Euromoney និង Global Finance។
    ម្ចាស់ភាគហ៊ុនដ៏ធំរបស់ធនាគារ ABA គឺធនាគារជាតិកាណាដា (www.nbc.ca) ដែលជាធនាគារធំជាងគេទីប្រាំមួយនៅប្រទេសកាណាដា និងជា ធនាគារដែលឈានមុខគេនៅ Quebec ជាកន្លែងដែលធនាគារនេះក្លាយជាជម្រើសដៃគូសម្រាប់សហគ្រិនធុនតូចនិងមធ្យម។

    អំពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា

    ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី 28 ខែមិថុនា ឆ្នាំ 2012 ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបរទេសដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអតិថិជនរបស់ខ្លួននូវផលិតផល និងសេវាកម្មការពារហិរញ្ញវត្ថុដែលជាតម្រូវការចាំបាច់របស់ពួកគាត់។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅគេហទំព័រ www.manulife.com.kh ឬទំព័រ Facebook៖ ManulifeKh។

    ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល គឺជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយលំដាប់ថ្នាក់អន្តរជាតិដែលជួយប្រជាជនក្នុងការសម្រចចិត្តឲ្យកាន់តែមានភាពងាយស្រួលនិងធ្វើឲ្យជិវីតកាន់តែប្រសើរឡើង។ យើងបានដំណើរការជាក្រុមហ៊ុន John Hancock នៅសហរដ្ឋអាមេរិក និងជាក្រុមហ៊ុន មេនូឡាយហ្វ៍ នៅបណ្តាប្រទេសផ្សេងៗទៀតក្នុងពិភពលោក។ យើងផ្តល់ការប្រឹក្សាហិរញ្ញវត្ថុ ដំណោះស្រាយធានារ៉ាប់រង ព្រមទាំងផលិតផល និងសេវាកម្មគ្រប់គ្រងទ្រព្យសម្បត្តិជូនដល់អតិថិជនជាលក្ខណៈបុគ្គល ជាក្រុម និងជាស្ថាប័ន។ គិតត្រឹមចុងឆ្នាំ 2018 យើងមានបុគ្គលិកបម្រើការងាជាង 34,000 នាក់ ភ្នាក់ងារធានារ៉ាប់រងប្រមាណ 82,000 នាក់ និងដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតរាប់ពាន់ដៃគូផ្សេងទៀត ដែលកំពុងបម្រើសេវាកម្មជូនអតិថិជនប្រមាណ 28 លាននាក់។ គិតត្រឹមថ្ងៃទី 31 ខែមិនា ឆ្នាំ 2019 យើងមានសាច់ប្រាក់ប្រតិបត្តិការចំនួន 1.1 ទ្រីលានដុល្លារកាណាដា ឬ 849 ពាន់លានដុល្លារអាមេរិកដែលជាទ្រព្យសកម្ម។ គិតត្រឹមរយៈពេល 12 ខែចុងក្រោយ យើងបានបង់ជូនជាអត្ថប្រយោជន៍ ការប្រាក់ និងការចំណាយផ្សេងៗជូនដល់អតិថិជនរបស់យើងដែលមានតម្លៃជាសាច់ប្រាក់ចំនួន 29.4 ពាន់លានដុល្លារ។ យើងមានប្រតិបត្តិការធំៗនៅអាស៊ី កាណាដា និងសហរដ្ឋអាមេរិក ហើយយើងបានបម្រើអតិថិជនរបស់យើងអស់រយៈពេលច្រើនជាង 100 ឆ្នាំ មកហើយ។ យើងមានស្នាក់ការកណ្តាលជាសកលរបស់យើងនៅទីក្រុង Toronto ប្រទេស កាណាដា ហើយក្រុមហ៊ុន មេនូឡាយហ្វ៍ Manulife Financial Corporation បានធ្វើប្រតិបត្តិការអាជីវកម្មជា MFC នៅទីផ្សារមូលប័ត្រ តូរ៉ុនតូ (TSX)ញូវយ៉ក(NYSE) និងទីផ្សារមូលប័ត្រហ្វីលីពីន ហើយនៅលើទីផ្សារមូលប័ត្រហុងកុង(SEHK) ក្រោមឈ្មោះ 945។

    ទំនាក់ទំនងសម្រាប់សារព័ត៌មាន
    ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ធនាគារ ABA
    លោក តារា សៅយុទ្ធនា លោក ឡាច វណ្ណៈ
    ប្រធានជាន់ខ្ពស់ផ្នែកទំនាក់ទំនង អ្នកគ្រប់គ្រងទំនាក់ទំនងសាធារណៈ
    011 759 964 098 630 281
    saoyuthnea_dara@manulife.com lach.vannak@ababank.com

    Share This Post:
    MPO4D jitutoto mpo4d Mpoplay