ខ្មែរណូត

ស្វែងរក

  • PR

    ការប្រកួតប្រជែងវីដេអូគំនូរ ដល់វគ្គបោះឆ្នោតហើយ

    BY Khmernote Media August 9, 2019
    ការប្រកួតប្រជែងវីដេអូគំនូរ ដល់វគ្គបោះឆ្នោតហើយ

    សូមចុចទីនេះ https://www.facebook.com/mekonghomes/

    ដើម្បីលើកស្ទួយ ក៏ដូចជាផ្តល់ឱកាសដល់កូនខ្មែរដែលមានទេពកោសល្យខាងគូរគំនូរអាចបញ្ចេញនូវសមត្ថភាពរបស់ពួកគាត់ បង្ហាញដល់សារធារណៈជន ជាតិ និងអន្តរជាតិ #ផ្ទះមេគង្គ ដែលគេស្គាល់ថាជាគម្រោងផ្ទះដែលជួយអភិវឌ្ឍលំនៅដ្ឋាននៅតាមទីជនបទឲ្យមានភាពប្រសើរឡើង ទាំងអនាម័យ គុណភាព និងតម្លៃសមរម្យ បានបង្កើតកម្មវិធីប្រកួតប្រជែងវីដេអូគំនូរក្រោមប្រធានបទ “ទេពកោសល្យខ្ញុំ” ដោយសង្ឃឹមថាកម្មវិធីនេះ នឹងជួយជម្រុញឲ្យកូនខ្មែរយើងមានភាពក្លាហាន ក៏ដូចជាបណ្តុះបន្ថែមនូវទេពកោលស្យដែលពួកគាត់មានពីកំណើត និងធ្វើការប្រកួតប្រជែងដើម្បីឲ្យមានការទទួលស្គាល់ជាសកល។

    ការប្រកួតប្រជែងនេះគឺតម្រូវឲ្យមានការបោះឆ្នោត (Vote)ពីបងប្អូនទាំងអស់គ្នាតាមរយៈបណ្តាញសង្គម ដោយ ១ Like ស្មើ ១ពិន្ទុ និង ១ share ស្មើ ៣ពិន្ទុ។ ការបោះឆ្នោតនេះគឺចាប់ពីថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០១៩ ម៉ោង៦:៣០នាទីល្ងាច ដល់ថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩ ម៉ោង ៥:០០នាទីល្ងាច។

    ដោយក្នុងនោះ ពិន្ទុ ៥០% គឺតាមរយៈការបោះឆ្នោតក្នុងទំព័រហ្វេសប៊ុកផ្ទះមេគង្គ (Like & Share) នៅលើវីដេអូគំនូររបស់បេក្ខជនផ្ទាល់ ហើយ ៥០% ទៀតគឺផ្តល់ដោយគណៈកម្មការរបស់ក្រុមហ៊ុន ISI STEEL។(ដកស្រង់ចេញពីទំព័រហ្វេសប៊ុកផ្ទះមេគង្គ)

    Share This Post:
    MPO4D jitutoto mpo4d Mpoplay