ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនកំពុងផលិតតុក្តកាសិចជំនាន់ថ្មី ដែលអាចនិយាយ អាចច្រៀង និងធ្វើការងារផ្ទះបានថែមទៀត

    BY Khmernote Media February 5, 2018
    ចិនកំពុងផលិតតុក្តកាសិចជំនាន់ថ្មី ដែលអាចនិយាយ អាចច្រៀង និងធ្វើការងារផ្ទះបានថែមទៀត

    ចិន៖ ការផលិតតុក្កតាសិច ដើម្បីព្យាបាលភាពឯការរបស់មនុស្សពីមួយជំនាន់ទៅមួយជំនាន់ហាក់មានភាពរីកចម្រើន និងសម្បូរបែបសឹងតែមិនគួរឲ្យជឿ។ ជាក់ស្តែងបើយោងតាមសារព័ត៌មានផ្លូវការរបស់ចិនបានចុះផ្សាយថា ពេលនេះចិនកំពុងតែផលិតតុក្កតា​សិចជំនាន់ថ្មី ដែលអាចនិយាយបាន អាចច្រៀង​ ធ្វើការងារផ្ទះដូចជាលាងចាន ប្រើប្រាស់អ៊ីនធឺណិត និងប្រើប្រាស់ឧបករណ៍ដែលភ្ជាប់ជាមួយនឹង FiFi បានទៀតផង។

    តុក្កតាសិចជំនាន់ថ្មីនេះត្រូវបានគេដាក់ឈ្មោះថា Xiaodie និងត្រូវបានគេដាក់លក់ក្នុងតម្លៃ ៤,០០០ ដុល្លារ។ តំណាងរបស់ក្រុមហ៊ុនផលិតតុក្កតាសិចខាងលើបានបន្ថែមទៀតថា តុក្កតាសិចនេះអាចស្តាប់សំឡេង និងភាសាដែលមនុស្សនិយាយ ឬបញ្ជាបាន ប្រសិនបើយើងនិយាយឲ្យចំពាក្យដែលគេបានកំណត់នៅក្នុងខ្លួនតុក្កតានេះ។​ ជាងនេះទៅទៀតលោកអ្នកអាចប្រើតុក្កតានេះ សម្រាប់ធ្វើជាអ្នកទទូលភ្ញៀវជំនួយការវេជ្ជសាស្រ្ត​  និងជំនួយការផ្សេងៗបានទៀតផង។ ស្ថាបនិកតុក្កតានេះបានអះអាងថា តុក្កតាសិចជំនាន់ថ្មីនេះនឹងក្លាយជាថ្នាំដ៏ពិសេសមួយសម្រាប់ព្យាបាលជំងឺឯការរបស់មនុស្សរាប់លាននាក់៕

    ភក្តី

    ប្រភព៖dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay