ដឹងកត្តាទាំង៣នេះ កូនៗអាចនឹងកាត់បន្ថយការលេងទូរស័ព្ទ ឬថេបប្លែត
កត្តាទាំងបីដែលអាចកាត់បន្ថយភាពជក់ចិត្តរបស់ក្មេងៗជាមួយនឹងកម្មវិធីថ្មីៗសប្បាយៗដែលមាននៅក្នុងស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិក ៖
១ ឪពុកម្តាយគួរមានពេលកំដរកូនៗ: ជាទូទៅក្មេងៗត្រូវការក្តីស្រឡាញ់ ការយកចិត្តទុកដាក់ពីមនុស្សក្បែរខ្លួន ប៉ុន្តែឪពុកម្តាយនាសម័យទំនើបនេះមានភាពមមាញឹកនឹងមុខរបរការងារសឹងតែគ្មានពេលកំដរកូនៗ ទើបគួរតែ…
២ មានក្មេងវ័យដំណាលៗគ្នាលេងជាមួយពួកគេដោយការសម្របសម្រួល: ចំណេះដឹងនៃអ្នកសម្របសម្រួលក៏ជាកត្តាសំខាន់ព្រោះ ពួកគេជាមនុស្សដែលក្មេងនឹងរៀនយកតម្រាប់តាម…
៣ ស្វែងរកកម្មវិធីសិក្សាដែលផ្តល់ទាំងភាពសប្បាយរីករាយ និងចំណេះដឹង: ដូចជា STEM សម្រាប់កុមារជាប្រព័ន្ធអប់រំផ្នែក វិទ្យាសាស្រ្ត(Science) បច្ចេកវិទ្យា (Technology) វិស្វកម្ម (Engineering) និង គណិតវិទ្យា(Mathematics) ដែលផ្តល់ទាំងចំណេះដឹងនិងមានការលេងកំសាន្តផងជាមួយក្មេងៗដទៃទៀត ពួកគេអាចរីកចម្រើនទាំងការរៀនសូត្រក៏ដូចជាភាពវៃឆ្លាតក្នុងការដោះស្រាយបញ្ហានានាដែលគេជួបប្រទះ។
ដូច្នេះការជ្រើសរើសនូវប្រព័ន្ធអប់រំនេះឲ្យក្មេងៗអាចបណ្តុះភាពឆ្លាតវែដល់ពួកគេទៅថ្ងៃអនាគតគឺជាកាតព្វកិច្ចដែលមាតាបិតាគួរចាប់ផ្តើមគិតគូរពីពេលនេះតទៅ។



