ខ្មែរណូត

ស្វែងរក

  • PR

    តោះ! មកដឹងអំពីអត្ថប្រយោជន៍នៃ Color OS6 របស់ OPPO Reno (មានវីដេអូ)

    BY Khmernote Media August 17, 2019
    តោះ! មកដឹងអំពីអត្ថប្រយោជន៍នៃ Color OS6 របស់ OPPO Reno (មានវីដេអូ)

    Color OS6 របស់ស្មាតហ្វូន OPPO Reno Series ជាប្រភេទមុខងារថ្មី ដែល OPPOបានធ្វើការ Upgrade សម្រាប់តម្រូវការដ៏ចាំបាច់របស់អតិថិជនសំណព្វចិត្តរបស់ពួកគេ។ អត្ថប្រយោជន៍របស់ Color OS6 បាននឹងផ្តល់ជូនលោកអ្នកនូវរបកគំហើញថ្មីៗ ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ គ្មានដែនកំណត់ក្រោយពីមាន Feedback នៃអតិថិជនរបស់ពួកគេ និង ចាក់បំពេញនូវអ្វីដែលអតិថិជនរបស់ពួកគេចង់បានបំផុតរួមបញ្ជូលទាំងប្រព័ន្ធឆ្លាតវៃដែលមានលក្ខណៈពិសេសបំផុតទាំងការផ្លាស់ប្តូរពុម្ភអក្សរទូលាយជាងមុន និង បង្កើនសម្រស់លើផ្ទៃអេក្រង់ដោយស្វ័យប្រវត្តិទៅតាមផ្ទាំងមុខងារនីមួយៗ។

    Color OS6 បាននាំមកជាមួយនឹងការវិវឌ្ឍនដូចជា៖ Hyper Boost ដើម្បីជំនួយដល់ការបង្កើនល្បឿន Game Boost , Game Assistant ដោយវានឹងអនុញ្ញាតិឲ្យលោកអ្នកអាចធ្វើការឆ្លើយតបបានគ្រប់សារចេញចូលទាំងអស់កាន់តែងាយស្រួល និង ឆាប់រហ័ស, Game Space គឹជាការសម្រួលឲ្យលោកអ្នកកាន់តែមានភាពងាយស្រួលក្នុងការវាស់ស្ទង់ទីតាំងលើការលេងហ្គេមធំៗបាន, Cloud Service ជាអ្នកវាស់ស្ទង់និងរក្សាផ្ទុកទិន្នន័យហ្គេមរបស់លោកអ្នកយ៉ាងមានសុវត្ថិភាព, Riding Mode ជួយបញ្ជៀសការរំខាននៅពេលដែលលោកអ្នកបើកបរនូវគ្រប់មធ្យោបាយធ្វើដំណើរផ្សេងៗ , Smart Assistant ជំនួយលោកអ្នកឲ្យដឹងដោយស្វ័យប្រវត្តិលើប្រតិទិន ឧតុនិយមប្រចាំថ្ងៃ ការកំណត់រូបភាពវីដេអូ និង លំហាត់ប្រាណរបស់លោកអ្នកជាដើម , Notification Bar កាន់តែឆ្លាតវៃ ដោយសារវានឹងផ្តល់ដំណឹងដល់លោកអ្នកត្រឹមជាសារដែលមានសារៈសំខាន់តែប៉ុណ្ណោះ ចំពោះសារមិនមានសារៈសំខាន់វិញ វានឹងមិនផ្តល់ជូននោះទេ , Navigation Gesture គឺបានរៀបចំរួចជាស្រេចចំពោះការប្រើប្រាស់ Short Cut ដើម្បីចំណេញពេលវេលា និង កាន់តែសាមញ្ញដល់អ្នកប្រើប្រាស់ថែមទៀតផង និង ចុងក្រោយគឺ System Smart Management ប្រៀបបាននឹងជំនួយការឆ្លាតវៃដើម្បីបញ្ឈប់កម្មវិធីដែលប្រើប្រាស់បានតែមួយភ្លែតដើម្បីរក្សាទុកថាមពលថ្មបានរយៈពេលយូរ ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay