សាលាអន្តរជាតិអាស៊ាន បើកដំណើរការកម្មវិធីថែទាំនិងអប់រំកុមារតូច ចាប់ពីអាយុ២ឆ្នាំ និងផ្សព្វផ្សាយទម្លាប់ទាំង៧បុគ្គលឆ្នើម
ភ្នំពេញ: ដោយសង្កេតឃើញថាភាគច្រើននៃឪពុកម្ដាយក្នុងពេលបច្ចប្បន្ន ត្រូវចេញប្រកបអាជីវកម្មឬធ្វើការទាំងអស់គ្នា ដែលជាហេតុធ្វើអោយពួកគាត់មានការប្រឈមនិងបញ្ហាកង្វះពេលវេលាថែទាំកូនតូចៗ ដូចនេះសាលាអន្តរជាតិអាស៊ាន នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩នេះ បានសម្រេចដាក់បើកដំណើរ ការសេវាកម្មអប់រំនិងថែទាំកុមារតូច
ចាប់ពីអាយុ២ឆ្នាំ ឬ២៤ខែ។
អ្នកស្រី សូយ សុមានិត នាយិការង សាលាអន្តជាតិអាស៊ាន បានថ្លែងថា សាលាអន្តរជាតិអាស៊ានមិនត្រឹមជាសាលារៀន តែគឺជាផ្ទះដែលកុមារតូចគ្រប់រូបទទួលបាននូវការអប់រំ ថែទាំយ៉ាងម៉ត់ចត់និងកក់ក្តៅ ដូចមានឪពុកម្តាយនៅក្បែរ ។
ឆ្ឆ្លៀតក្នុងឱកាសជួបជុំជាមួយមាតាបិតាសិស្សនាថ្ងៃទី២៥ ខែសីហា នោះដែរ លោកស្រីក៏ធ្វើការបញ្ជ្រាបដំណើរការThe Leader In Me ដែលទទួលបានសិទ្ធិបង្ហាត់បង្រៀន និងបណ្តុះបណ្តាលពី Franklin Covey សហរដ្ឋអាមេរិក ដើម្បីទទួលបានការសហការពីសំណាក់អ្នកអាណាព្យាបាលសិស្ស ក្នុងការចូលរួមជំរុញសិស្សានុសិស្ស ឲ្យក្លាយជាបុគ្គលឆ្នើមមានចំណេះ ជំនាញនិងគោលដៅជីវិតច្បាស់លាស់។
សូុមជម្រាបជូនថា កម្មវិធីថែទាំនិងអប់រំកុមារតូច ចាប់ពីអាយុ២ឆ្នាំ ឬ២៤ខែនឹងចាប់ផ្តើមពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ទៅដោយ ផ្តោតទៅលើការអប់រំ និងថែទាំកុមារតូចឲ្យមានការអភិវឌ្ឍទាំងផ្នែកភាសា ស្មារតី ទំនាក់ ទំនងសង្គម គំនិតច្នៃប្រឌិត បញ្ញាវាងវៃ កាយ សម្បទានិងសុខភាព៕






