សម្ពោធសំអាងការ សូហ្វីយ៉ា មិនទាន់បានប៉ុន្មានផង ថៅកែស្រីរូបស្អាត ចេញមកថតឈុតវប្បធម៌ប្រាសាទតាព្រហ្ម ខ្លួនឯងតែម្តង ម្នាក់ៗសរសើរគ្រប់គ្នា
ដូចដែលអ្នកទាំងអស់ធ្លាប់បានដឹងរួចមកហើយអំពីម្ចាស់ជំនួញវ័យក្មេងត្រឹមអាយុ៣១ឆ្នាំប៉ុណ្ណោះតែមានសមត្ថភាពពង្រីកអាជីវកម្មជាច្រើននៅក្នុងដៃ គឺម្ចាស់ហាងលក់គ្រឿងថែរក្សាសម្ផស្ស Sofiya Brand។ ថ្មីៗនេះដែរម្ចាស់អាជីវកម្មរូបស្អាតវ័យក្មេងរូបនេះ បានបង្កើតមុខជំនួញថ្មីរបស់ខ្លួនមួយទៀតដែលរំពឹងថាមានអ្នកគាំទ្រខ្លាំងមិនចាញ់មុខជំនួញផ្សេងឡើយគឺជាសំអាងការ សូហ្វីយ៉ា ដែលមានទទួលសេវាកម្មសំអាងការបែបសម័យនិងប្រពៃណីខ្មែរ ពិធីការ អាចារ្យ ភ្លេងសម័យ និងភ្លេងខ្មែរ រៀបចំគេហដ្ឋានសម្រាប់គ្រប់កម្មវិធី រៀបចំផ្កាស្រស់សម្រាប់កម្មវិធីផ្សេងៗ និងមានទទួលថតរូបនិងវិដេអូសម្រាប់កម្មវិធីផ្សេងៗដូចគ្នា។
សំអាងការថ្មីបើកមិនទាន់បានប៉ុន្មានផង ថៅកៅស្រីរូបស្អាតម្នាក់នេះបានចេញមុខថតឈុតវប្បធម៌ដោយខ្លួនឯងផ្ទាល់ ជាមួយការច្នៃចេញពីរូបប្រាសាទតាព្រហ្ម ដែលមើលទៅពិតជាទាក់ទាញនិងស្រស់ស្អាតយ៉ាងខ្លាំង ហើយក៏ទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះទឹកដៃច្នៃម៉ូតឈុតមួយនេះ។ ថៅកែសំអាងការសូហ្វីយ៉ា ដដែលនេះបានអោយដឹងដែរថា ឈុតវប្បធម៌មួយនេះត្រូវបានច្នៃឡើង ជាមួយរូបប្រាសាទតាព្រហ្ម ក្នុងគោលបំណងលើកស្ទួយវប្បធម៌ខ្មែរ ហើយចំពោះកូនក្រមុំក៏អាចគ្រងឈុតនេះនៅថ្ងៃមង្គលការរបស់ខ្លួនយ៉ាងស្រស់ស្អាតផងដែរ។ សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងសំអាងការ សូហ្វីយ៉ា សូមធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ 012 8000 50 និង 016 68 22 88 រឺចូលទៅកាន់ទំព័រ Facebook ផ្លូវការរបស់សំអាងការសូហ្វីយ៉ា https://www.facebook.com/sofiyawedding/ និងអាស័យដ្ឋាន ផ្ទះលេខ 47-49 ផ្លូវ 1003 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕





