កុម៉្មង់ Huawei Mate 20 X (5G) ឥលូវនេះដើម្បីក្លាយជាម្ចាស់ស្មាតហ្មូន 5G ដំបូងគេបង្អស់នៅប្រទេសកម្ពុជា!
ភ្នំពេញ ថ្ងៃទី 27 សីហា ឆ្នាំ 2019 ៖ ការរង់ចាំយ៉ាងអន្ទះសារក្នុងការប្រើប្រាស់កំពូលស្មាតហ្វូន 5G ដំបូងបង្អស់នៅប្រទេសកម្ពុជា ត្រូវបានបញ្ចប់! Huawei Mate 20 X (5G) ចាប់ផ្តើមទទួលការកុម្ម៉ង់ទុកមុន ក្នុងតម្លៃ $899 នៅគ្រប់ Smart Shop នៅរាជធានីភ្នំពេញ ថែមកាដូជាច្រើនដូចជា Flip Case, M-Pen កាលីបទាន់សម័យ ស៊ីម Smart លេខពិសេស និងគម្រោង Smart ធំហ្ម៎ង 52 សប្តាហ៍ឥតគិតថ្លៃ!
ការប្រកាសកុម្ម៉ង់ទុកមុននេះ គឺបន្ទាប់ពីការធ្វើតេស្តដោយជោគជ័យនៅលើបណ្តាញសេវារបស់ក្រុមហ៊ុនទូរទមនាគមន៍ពីរឈានមុខនៅប្រទេសកម្ពុជា។ អតិថិជនអាចធ្វើការកុម្ម៉ង់ទុកមុនចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃ 30 ខែសីហា។
Huawei Mate 20 X (5G) គឺជាស្មាតហ្វូនដំបូងគេដ៏ល្អឥតខ្ចោះសម្រាប់ប្រើបណ្តាញសេវា 5G ដែលដំណើរការដោយបន្ទះឈីបចុងក្រោយបង្អស់របស់ Huawei ជំនាន់ 5G, Balong 5000 7mn និង Kirin 980។ កំពូលស្មាតហ្វូននេះ បំពាក់ដោយអេក្រង់ទំហំធំរហូត 7.2 អ៊ីញ និងដំណើរការដោយប្រព័ន្ធ Leica multi-focal imaging។ កាន់តែពិសេសទៀតនោះ Huawei Mate 20 X (5G) កាន់តែឡូយ ជាមួយប៊ិច Huawei M-Pen 4។ លើសពីនេះទៅទៀត Huawei Mate 20 X (5G) ដំណើរការដោយប្រព័ន្ធសាកថ្ម 40W SuperCharge សាកថ្មបានលឿនថាមពលថ្មធំមហាសាលទំហំ 4200 mAh។

កុំភ្លេចកុម្ម៉ង់ទិញទុកមុនឥលូវនេះទាំងអស់គ្នា ដើម្បីទទួលបានបទពិសោធន៍ 5G ដំបូងគេបង្អស់នៅប្រទេសកម្ពុជា ជាមួយកំពូលស្មាតហ្វូន Huawei Mate 20 X 5G និង កាដូពិសេសឥតគិតថ្លៃជាច្រើន!
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់
Website: https://consumer.huawei.com/kh/
Facebook: https://www.facebook.com/huaweimobilekh


