ខ្មែរណូត

ស្វែងរក

  • PR

    STEM ជំនាញ ដែលមានតម្រូវការខ្ពស់នាប៉ុន្មានឆ្នាំខាងមុខ

    BY Khmernote Media August 28, 2019
    STEM ជំនាញ ដែលមានតម្រូវការខ្ពស់នាប៉ុន្មានឆ្នាំខាងមុខ

    ការប្រើចំណេះដឹងផ្នែក វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា គឺជាតម្រូវការសំខាន់ក្នុងជំនាញដែលទាក់ទងទៅនឹង ការដោះស្រាយបញ្ហាដោយមានការវិភាគ និងសមត្ថភាពធ្វើការដោយមានភាពឯករាជ្យ។ ជំនាញទាំងនេះសុទ្ធតែបានបណ្តុះតាមរយ:ប្រព័ន្ទអប់រំ STEM៖

    − ជំនាញវិភាគ: ជំនួយដល់ការស្រាវជ្រាវប្រធានបទ ការអភិវឌ្ឍន៍គម្រោងផែនការ និងការសន្និដ្ឋានលើលទ្ធផលស្រាវជ្រាវ។

    − ជំនាញវិទ្យាសាស្ត្រ: ជាជំនាញសម្រាប់បំបែកប្រព័ន្ធវិទ្យាសាស្ត្រស្មុគស្មាញអោយទៅជាផ្នែកតូចៗ ដើម្បីស្គាល់ពីមូលហេតុនិងផលប៉ះពាល់ទំនាក់ទំនងនៃប្រព័ន្ធ និងការពារគោលការដើមដោយប្រើអង្គហេតុ។

    − ជំនាញសង្កេត: បង្កើនការយកចិត្តទុកដាក់លើពត៌មានលំអិតដើម្បីអនុវត្តតាមស្តង់ដារ ការកត់ត្រាទិន្នន័យឱ្យបានត្រឹមត្រូវ ការសរសេរសេចក្តីណែនាំ និងភាពជាអ្នកដឹកនាំដែលអាចជួយដោះស្រាយបញ្ហាជូនអតិថិជន។

    − ជំនាញបច្ចេកទេសវិទ្យាសាស្រ្ត: សម្រួលក្នុងការស្វែងរកប្រភពនៃបញ្ហា ចំណេះដឹងផ្នែកជួសជុលម៉ាស៊ីន ឬដោះស្រាយបញ្ហានៃប្រព័ន្ធប្រតិបត្តិការនៃឧបករណ៍អេឡិចត្រូនិច។ យល់ដឹងពីការជ្រើសរើសឧបករណ៍ដែលសមស្រប ការរក្សាចរន្តកម្មវិធីនិងកុំព្យូទ័រអោយមានលំនឹង។

    យ៉ាងណាមិញ ប្រទេសកំពុងអភិវឌ្ឍដូចយើងក្នុងពេលបច្ចុប្បន្ននៅមានកង្វះខាតធនធានមនុស្សដែលមានសមត្ថភាពក្នុងជំនាញទាំងនេះ ទើបនាំឲ្យវាក្លាយជាតម្រូវការខ្ពស់ក្នុងពេលខាងមុខ។ បើសិនយើងចាប់ផ្តើមបណ្តុះក្មេងៗក្នុងវិស័យនេះពីពេលនេះ វាប្រៀបដូចជាការបញ្ចូលប្រព័ន្ធDNAឈ្លាសវៃ ដែលជាតម្រូវការទៅឲ្យពួកគេ។

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay