ខ្មែរណូត

ស្វែងរក

  • PR

    Huawei បង្ហាញលក្ខណៈពិសេសទាំង 4 របស់ HarmonyOS នៅក្នុងសន្និសីទសារព័ត៌មានថ្នាក់តំបន់ ដោយមានអ្នកកាសែតកម្ពុជា ចូលរួមផងដែរ

    BY Khmernote Media August 30, 2019
    Huawei បង្ហាញលក្ខណៈពិសេសទាំង 4 របស់ HarmonyOS នៅក្នុងសន្និសីទសារព័ត៌មានថ្នាក់តំបន់ ដោយមានអ្នកកាសែតកម្ពុជា ចូលរួមផងដែរ

    ភ្នំពេញ ថ្ងៃទី 29 សីហា ឆ្នាំ 2019 ៖ សន្និសីទសារព័ត៌មានថ្នាក់តំបន់ ពីប្រព័ន្ធប្រតិបត្តិការថ្មីរបស់ Huawei គឺ HarmonyOS ត្រូវបានរៀបចំឡើងនៅប្រទេសសិង្ហបុរី កាលពីសប្តាហ៍មុន ដោយមានការចូលរួមពីលោក James Lu ប្រធានផ្នែក AI Product របស់ក្រុមហ៊ុន Huawei ប្រចាំនៅទីស្នាក់ការកណ្តាល និងបណ្តាអ្នកសារព័ត៌មានមកពីប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងសិង្ហបុរីយ៉ាងច្រើនកុះករ។

    លោក James Lu បានបញ្ជាក់ថា HarmonyOS គឺ ខុសពី Android និង iOS ទាំងស្រុង ពីព្រោះវាជាប្រព័ន្ធប្រតិបត្តិការ ដែលអាចដំណើរការបានយ៉ាងរលូនគ្រប់បែបបទនៃឧបករណ៍ ជាមួយប្រព័ន្ធការពារសុវត្ថិភាពដែលអាចជឿទុកចិត្ត។ មិនតែប៉ុណ្ណោះ HarmonyOS គឺជាប្រព័ន្ធប្រតិបត្តិការដំបូងគេបង្អស់ដែលអាចប្រើនៅលើ Smart Devices ជាច្រើនដូចជា Smart Watch, Smart Screen និង in-vehicle system និង Smart speaker ជាដើម។ តាមរយះការបង្កើតនេះ ក្រុមហ៊ុន Huawei មានបំណង់ចង់រួមបញ្ចូល ecosystem ទាំងមូលលើគ្រប់ឧបករណ៍ជាមួយបទពិសោធន៍ កាន់តែឆ្លាតវៃជាងមុន និងផ្សារភ្ជាប់ពិភពលោកឲ្យកាន់តែងាយស្រួលជាងមុននៅពេលអនាគត។

    លក្ខណះពិសេសទាំង 4 របស់ HarmonyOS

    1. ភាពងាយស្រួលមិនស្មុគស្មាញ ៖ Apps នៅលើ HarmonyOS អាចដំណើរការ នៅលើឧបករណ៍ផ្សេងៗខុសៗគ្នាជាច្រើនគ្រប់បែបបទ ។
    2. ការដំណើរការយ៉ាងរលូន ៖ Mircokernel លើប្រព័ន្ធប្រតិបត្តិការ HarmonyOS អាចជុំរុញដំណើរការ Inter Process Communication ( IPC) ដំណើរការកាន់តែប្រសើរជាមុន និងមានប្រសិទ្ធភាពជាងមុន 5 ដង បើធ្វើការប្រៀបធៀបទៅនិងប្រព័ន្ធដំណើរការបច្ចុប្បន្ន។
    3. សុវត្ថិភាព៖ ការរចនាបែប Microkernel នៅលើ HarmonyOS ប្រើវិធីសាស្រ្តក្នុងការផ្ទៀងផ្ទាត់លើប្រព័ន្ធសុវត្ថិភាពកាន់តែមានសុវត្ថិភាពជាងមុនក្នុងទំរង់លើ Trusted Execution Environment ( TEE)។ ជាងនេះទៅទៀត HarmonyOS គឺជាប្រព័ន្ធប្រតិបត្តិការដំបូងគេបង្អស់ដែលប្រើការផ្ទៀងផ្ទាត់ជាផ្លូវការលើឧបករណ៍ បែប TEE ដែលអាចកែប្រែប្រព័ន្ធសុវត្ថិភាពឲ្យកាន់តែមានសុវត្ថិភាពខ្លាំងជាងមុន ដោយសារ HarmonyOS microkernel មិនសូវមានកូដច្រើន និងអាចកាត់បន្ថយការអត្រាដែលត្រូវបានវាយប្រហារផ្សេងៗ។
    4. ការប្រើប្រាស់រួម ៖ HarmonyOS អាចដំណើរការលើការគ្រប់គ្រងអេក្រង់ប្រភេទខុសៗគ្នា និងអាចដំណើរលើកម្មវិធីទាំង drag-and-drop control និង preview-oriented visual programming។ Developer អាចសរសេរកូដលើកម្មវិធីជាច្រើនក្នុងពេលតែមួយសម្រាប់ដំណើរការលើឧបករណ៍ផ្សេងៗ។


    HarmonyOS 1.0 នឹងសម្ពោធជាលើកដំបូងដោយដំណើរការលើ ផលិតផលដែលប្រើ smart screen ប្រហែលជានៅឆ្នាំនេះ។ នៅរយះពេលបីឆ្នាំខាងមុខទៀត HarmonyOS នឹងអាចដំណើរការលើឧបករណ៍ជាច្រើនទៀតដែលជា Smart Devices។ HarmonyOS នឹងផ្តល់អត្ថប្រយោជន៍ថ្មីៗ និងកាន់តែអស្ចារ្យជាងមុនជាច្រើនដល់អ្នកប្រើប្រាស់ អ្នកផ្គត់ផ្គង់ឧបករណ៍ផ្សេងៗ និង developer។ HarmonyOS នឹងចាប់ផ្តើមមូលដ្ឋាននៅទីផ្សារប្រទេសចិនដោយសារតែប្រទេសចិនជាប្រទេសដែលមាន app ecosystem ខ្លាំងនិងមានអ្នកប្រើប្រាស់ច្រើន។ បន្ទាប់មក Huawei នឹងពង្រឹកទៅក្នុង ecosystem ទូទាំងពិភពលោក។

    Huawei ចង់ឲ្យ developers ទាំងអស់នៅជុំវិញពិភពលោកសហការជាមួយ ដើម្បីបង្កើតប្រព័ន្ធ Ecosystem ថ្មីកាន់តែប្រសើរ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay