ខ្មែរណូត

ស្វែងរក

  • PR

    ពីក្មេងស្រីជនបទ មករស់នៅជាមួយគេរកលុយជួយគ្រួសារ ហើយសន្សំវិជ្ជារហូតបានទៅរៀនដល់ប្រទេសថៃ ជំនាញផាត់មុខអោយកូនក្រមុំ និងទទួលបានជោគជ័យក្នុងអាជីពរបស់ខ្លួន

    BY Khmernote Media August 30, 2019
    ពីក្មេងស្រីជនបទ មករស់នៅជាមួយគេរកលុយជួយគ្រួសារ ហើយសន្សំវិជ្ជារហូតបានទៅរៀនដល់ប្រទេសថៃ ជំនាញផាត់មុខអោយកូនក្រមុំ និងទទួលបានជោគជ័យក្នុងអាជីពរបស់ខ្លួន

    Oun Reachny ជាឈ្មោះ ក្នុង Facebook របស់នារីតស៊ូម្នាក់ ហើយនាងមានឈ្មោះពិតគឺ ឆែ សុខនី មានវ័យ 27ឆ្នាំ ដែលនាងជាក្មេងមកពីតាមខេត្តមកធ្វេីការអោយគេដូរយកចំណេះនិងជំនាញ បានប្រាក់ខ្លះផ្ញេីរទៅស្រុក។ នាងមករស់នៅភ្នំពេញជាមួយសំអាងការចេនឡាតាំងពី2008 ហើយបានរស់នៅជាមួយគេនិងធ្វេីការអោយសំអាងការនេះអស់រយះពេល3ឆ្នាំដេីម្បីទទួលបានជំនាញខាងសំអាងការក្រោយមកនាងក៏បានចេញប្រលូកដេីរសំអាងតាមរោងការដេីម្បីរកលុយបន្ថែម គ្រាន់ផ្គត់ផ្គង់ជីវភាពនិងសន្សំបទពិសោធន៏សំរាប់អាជីពរបស់ខ្លួន។

    ក្រោយមកនាងក៏បានចូលធ្វេីការនិងត្រូវបាន Ahnaparise salon ដែរជាថៅកែរហាងអាណិតស្រលាញ់ក៏បណ្តុះបណ្តាលនាងបន្ថែមទៀត ហើយដោយសារការងារមមារញឹកច្រេីននាងក៏បានធ្វេីការជួបជាមួយលោកគ្រូ Love vy ដែរជា គ្រូបណ្តុះបណ្តាលនៅ Studio Love vy ផ្នែកផាត់មុខ ក៏មានការចង្អុលបង្ហាញពីភាព ខ្វះខាត ផ្នែកផាត់មុខ ខ្លះៗសំរាប់អាជីពរបស់នាងដេីម្បីរីកចំរេីនទៅមុខ ណាមួយដោយការខិតខំប្រឹងប្រែងធ្វេីការ និងអភិវឌ្ឍន៏ខ្លួនរបស់នាង នាងបានសំរេចចិត្តទៅសិក្សាផ្នែកម៉ូតសក់នៅឯប្រទេសថៃជាមួយគ្រូដ៏ល្បីផ្នែកសក់ គឺ JINARET Weedingdress។

    ក្រោយពីការបណ្តុះបណ្តាលនៅឯប្រទេសថៃមក នាងក៏បានវិលត្រលប់មកស្រុកខ្មែរវិញ យកចំណេះទាំងប៉ុន្មាននិងបទពិសៅធន៏ជាយូរឆ្នាំមកហើយនោះ យកមកបង្ហាញលេីសក់តារាម៉ូដែលជាច្រេីន ធ្វេីអោយមានការចាប់អារម្មណ៏ជាខ្លាំងសំរាប់ម៉ូតសក់ប្លែកៗដែលជាស្នាដៃរបស់នាង ធ្វេីអោយនាងឈានដល់ការគាំទ្រជាខ្លាំងទទួលបានសិស្សជាច្រេីននាក់ទៀតផង។ មិនខុសពីការរំពឹងទុកនោះទេ នាងទទួលបានជោគជ័យផ្នែកម៉ូតសក់នាងក៏មិនបោះបង់ការសិក្សារទៀតដែរ នាងក៏នៅតែបន្តក្តីស្រម៉ៃរបស់នាងបន្តទៅមុខទៀតដូចលោកចាស់ពោលថាចំណេះដឹងរៀនមិនចេះចប់ឡេីយ នាងក៏បានទទួលនិងក្រេបយកចំណេះដឹងព្រមទាំងបទពិសោធន៏ផ្នែកផាត់មុខពីលោកគ្រូ The brandy ដែលជាជាង ផាត់មុខដ៏ល្បីមួយរូបក្នុងប្រទេសកម្ពុជា ដែលលោកមានបទពិសោធន៏ផ្នែកផាត់មុខកូនក្រមុំជាច្រេីននាក់មកហេីយ ហេីយក៏ទទួលការគាំទ្រច្រេីនណាស់ដែរ។

    Oun Reachny ដែលជាក្នេងស្រីដែរមានមហិច្ឆតាខ្ពស់នាងបានយកបទពិសោធន៏ទាំងឡាយដែលបានសន្សំជាមួយគ្រូ ដែលមានស្មាដៃផាត់មុខ ខុសៗគ្នា យកមកចងក្រងជាគម្ពីមួយទុកជាស្ពានដេីម្បីឆ្លងចាប់យកចំណេះដឹង ផាត់មុខដ៏ពិសេសនៅឯប្រទេសថៃសារជាថ្មី ដេីម្បីបង្កេីត ព្រះអាទិត្យថ្មីលេីផែនដីចាស់របស់គាត់។ អ្នកនាងនិងធ្វេីការចាកចេញទៅរៀនផ្នែកផាត់មុខនៅប្រទេសថៃនៅចុងខែសីហាខាងមុខនេះឯង នាងបានប្តេជ្ញាចិត្តថាក្រោយពីនាងបញ្ចប់ការសិក្សាផ្នែកសក់ និងមុខ ពីប្រទេសថៃមក នាងមិនដែលមានគំនិត ចង់ចាញ់ឈ្នះនរណាម្នាក់ឡេីយគ្រាន់តែនាងចង់បង្កេីតសម្ថភាព ដេីម្បីបំពេញស្មាមញញឹមអោយអតិថិជនរបស់នាងតែប៉ុណ្ណោះ។ ជាចុងក្រោយនាងសូមផ្តែរផ្តាំទៅប្អូនៗដែរមានក្តីប្រាថ្នានិងក្តីស្រម៉ៃត្រូវខិតខំប្រឹងរៀនសូត្រ និងជៀសអោយផុតពីគ្រឿងញឿន ដេីម្បី អនាគតខ្លួន ឯងនៅថ្ងៃក្រោយ សំរាប់នាងខ្ញុំ ពេញចិត្ត និងបង្ហាត់បង្ហាញ បង្រៀនអោយអស់ពីចិត្តសំរាប់ផ្ទេរចំណេះដែរខ្ញុំចេះទាំងប៉ុន្មានជូនប្អូនជំនាន់ក្រោយដោយក្តីស្រលាញ់ព្រោះយេីងជាខ្មែរដូចគ្នា៕

     

     

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay