តោះមកស្គាល់បេក្ខជនជ័យលាភីលេខ ១ លេខ ២ និងលេខ ៣ ក្នុងការប្រកួតប្រជែងវីដេអូគំនូរ
ទីបំផុតរកឃើញបេក្ខជនជ័យលាភី លេខ ១ លេខ ២ និងលេខ ៣ ក្នុងការប្រកួតប្រជែងវីដេអូគំនូរ ដែលរៀបចំឡើងដោយផ្ទះមេគង្គ ហើយ។ ក្នុងនោះជ័យលាភី លេខ ១ បានទៅលើ បេក្ខជន ឆៃយ៉ា អមតៈ និងលេខ ២បានទៅលើ បេក្ខនារី ឃ្លេង លីស និងជ័យលាភីលេខ ៣ បានទៅលើបេក្ខជន សូ តេកងី។



កាលពីថ្ងៃសៅរ៍ ទី ៣១ ខែសីហា កន្លងទៅ ផ្ទះមេគង្គដែលគេស្គាល់ថាជាផ្ទះស្អាត ទំនើប គុណភាពខ្ពស់ និងតម្លៃសមរម្យ និងមានចក្ខុវិស័យធ្វើឲ្យប្រសើរឡើងសម្រាប់ការរស់នៅរបស់បងប្អូននៅតាមទីជនបទ បានធ្វើការប្រគល់វិញ្ញាបនបត្រ និងរង្វាន់ជ័យលាភីដល់បេក្ខជន ដែលបានចូលរួម និងបេក្ខជនជ័យលាភីក្នុងការប្រកួតជែងគំនូរ ក្រោមប្រធានបទ ទេពកោសល្យខ្ញុំ រដូវកាលឆ្នាំ ២០១៩។ ដោយក្នុងនោះបេក្ខជនដែលមិនបានទទួលជ័យលាភីក្នុងការប្រកួតប្រជែងវីដេអូគំនូរ ក៏ទទួលបានវិញ្ញាបនបត្រ លើកទឹកចិត្តផងដែរ។ សូមបញ្ជាក់ផងដែរថា កម្មវីធីនេះរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់កូនខ្មែរដែលមានទេពកោសល្យខាងគំនូរបញ្ចេញនូវសមត្ថភាពដែលពួកគាត់មានបង្ហាញទៅដល់សារធារណៈជន ជាតិ និងអន្តរជាតិ ក៏ដូចជាបំផុសស្មារតីឲ្យកូនខ្មែរយើង ក្លាហានក្នុងការបង្ហាញ និងបណ្តុះទេពកោសល្យពីកំណើតរបស់ពួកគាត់។
សូមទស្សនាវីដេអូគំនូរបេក្ខជនជ័យលាភីលេខ ១ លេខ ២ និង លេខ ៣ ៖
– ជ័យលាភីលេខ ១ : បេក្ខជន ឆៃយា អមតៈ
https://www.facebook.com/mekonghomes/videos/856332901420328/
– ជ័យលាភីលេខ ២ : បេក្ខជន ឃ្លេង លីស
https://www.facebook.com/mekonghomes/videos/362537471329520/
– ជ័យលាភីលេខ ៣ : បេក្ខជន សូ តេកងី
https://www.facebook.com/mekonghomes/videos/537138573493843/


