ខ្មែរណូត

ស្វែងរក

  • PR

    ឪពុកក៏ឈឺ បំណុលក៏ជំពាក់គេ សំណាងបានឈ្នះរង្វាន់ 20,000ដុល្លារពីភេសជ្ជៈប៉ូវកំម្លាំងហ្ស៉ូរ៉ាស់ ដូចបានព្រះជួយអញ្ចឹង

    BY Khmernote Media September 4, 2019
    ឪពុកក៏ឈឺ បំណុលក៏ជំពាក់គេ សំណាងបានឈ្នះរង្វាន់ 20,000ដុល្លារពីភេសជ្ជៈប៉ូវកំម្លាំងហ្ស៉ូរ៉ាស់ ដូចបានព្រះជួយអញ្ចឹង

    កំពង់ចាម៖ កាលពីថ្មីនេះ ហ្សូរ៉ាស់ បានចុះចែករង្វាន់ជាថ្មីម្ដងទៀតដល់អ្នក ដែលមានមហាសំណាងទី២ ឈ្នះរង្វាន់យក្ស ២ម៉ឺនដុល្លារពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង ហ្សូរ៉ាស់។ បងប្រុសមានឈ្មោះថា ស៊ុន ពិសី រស់នៅក្នុងភូមិគោកទ្រាកើត ឃុំល្វា ស្រុកព្រៃឈរ កំពង់ចាម។

    បងប្រុសដែលកំពុងមានការងារជាកម្មកររោងចក្របានមានប្រសាសន៍ទាំងទឹកភ្នែករលីងរលោង ក្រោយក្រុមការងារហ្សូរ៉ាស់បានប្រគល់ទឹកប្រាក់ដល់ដៃថា៖ «បងប្រុសសប្បាយចិត្តរកពាក្យអ្វីមកថ្លែងមិនបាន ចង់តែយំ ព្រោះរំភើបពេក មិននឹកស្មានសោះថា អាចឈ្នះរង្វាន់ទឹកច្រើនសន្ធឹកសន្ធាប់បែបនេះ »។ បងប្រុសទប់ទឹកភ្នែកលែងបាន ខណៈបន្តថា៖ «បងប្រុសនឹងយកទឹកប្រាក់នេះមួយចំនួន ទៅសងបំណុលគេ សង់ផ្ទះមួយអោយត្រឹមត្រូវសម្រាប់ជីវភាពប្រចាំថ្ងៃ មើលជម្ងឺឳពុកដែលកំពុងតែមានឈឺ និងទិញសម្លៀកបំពាក់ថ្មីៗសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ»។

    ដោយឡែកក្រៅពីអ្នកមានមហាសំណាងឈ្នះទឹកប្រាក់ ២ម៉ឺនដុល្លារ អ្នកចែកចាយបន្តភេសជ្ជៈប៉ូវកម្លាំងហ្សូរ៉ាស់ ក៏ទទួលបានរង្វាន់លើកទឹកចិត្តនូវម៉ូតូ Zoomer X មួយគ្រឿង យ៉ាងស្រស់ស្អាតផងដែរ។ តើអ្នកត្រៀមខ្លូនដើម្បីឈ្នះ ២ម៉ឺនដុល្លាពី Zorus ហើយឬនៅ?

    គួរបញ្ចាក់ផងដែរថា ហ្សូរ៉ាស់ គឺភេសជ្ជៈប៉ូវកម្លាំងដ៏ឈ្ងុយឆ្ងាញ់ដែលផ្សំឡើងពីមើមខ្ជាយខ្មៅ ទឹកឃ្មុំ និងវីតាមីនជាច្រើនមុខ។ ភេសជ្ជៈប៉ូវកម្លាំងជំនួយស្មារតីពេលបើកបរ បន្សាបជាតិស្រវឹង និងជំនួយខួរក្បាល។

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay