ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ល្អទេ បើយើងប្តូរពីចានស្លាបព្រាជ័រ មកប្រើចានធ្វើពីស្លឹកចេក និងស្លាបព្រាឫស្សីសម្រាប់ដាក់ការ៉េមវិញ?

    BY Khmernote Media September 14, 2019
    ល្អទេ បើយើងប្តូរពីចានស្លាបព្រាជ័រ មកប្រើចានធ្វើពីស្លឹកចេក និងស្លាបព្រាឫស្សីសម្រាប់ដាក់ការ៉េមវិញ?

    អង្គការ Initiative United ដែលមានមូលស្ថាននៅក្នុងប្រទេសហ្វីលីពីន បានបង្ហាញនូវគំនិតដ៏ល្អមួយក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដោយប្រើស្លឹកចេកមកជំនួសវិញ។ តាមរយៈ Page Facebook ផ្លូវការរបស់អង្គការមួយនេះបានបង្ហាញនូវរូបមួយសន្លឹកដែលគេបានយកស្លឹកចេកបត់ធ្វើជាកូនចានតូចមួយសម្រាប់ដាក់ការ៉េមញ៉ាំជាមួយនឹងស្លាបព្រាដួសការ៉េមធ្វើពីដើមឫស្សី។

    នៅពីលើរូបភាពមួយនេះ អង្គការ Initiative United បានសរសេរអក្សថា៖ ប្រើចានធ្វើពីស្លឹកចេកដាក់ការ៉េម និងស្លាបព្រាធ្វើពីដើមឫស្សី គឺជាវិធីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបានយ៉ាងល្អ។ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមហ្វីលីពីនជាច្រើនបានបញ្ចេញមតិថា ការប្រើចានធ្វើពីស្លឹកចេក និងស្លាបព្រាធ្វើពីដើមឫស្សីជារឿងល្អមួយ តែវាអាចមានបញ្ហាមួយចំនួនផងដែរគឺវាអាចនឹងថ្លៃជាងប្រើប្លាស្ទិក ហើយការផ្គត់ផ្គង់ក៏មិនគ្រប់គ្រាន់ដែរ។ ចំពោះប្រិយមិត្តវិញ តើយល់ឃើញយ៉ាងណាដែរ?

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay