នារីអូទេសម្នាក់ត្រូវបានចាប់ខ្លួន ក្រោយបន្លំយកសម្ភារថ្លៃៗខុសច្បាប់ជាច្រើនមកលក់បន្តក្នុងប្រទេសថៃ
ថៃ៖ ស្ត្រីជាអ្នកបម្រើការងារលើយន្តហោះម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនភា្លមៗ ក្រោយបានរកឃើញថា នាងបាននាំយកសម្ភារថ្លៃៗជាច្រើនពីប្រទេសអ៊ីតាលីទៅលក់ក្នុងប្រទេសថៃដោយខុសច្បាប់។ ស្រ្តីដែលត្រូវបានគេចាប់ខ្លួននេះជាបុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International ដែលជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងប្រទេសថៃ។ តាមភស្តុតាងដែលគេបានរកឃើញនៅខ្លួននាងគឺនាងបានលាក់ខ្សែក្រវ៉ាត់ និងកាបូបម៉ាកល្បីៗជាច្រើនពីប្រទេសអ៊ីតាលី ដើម្បីនាំយកទៅលក់ក្នុងប្រទេសថៃដោយមិនបានបង់ពន្ធនោះទេ ខណៈដែលជើងហោះហើរនាងត្រូវធ្វើការងារឲ្យនោះមានទិសដៅហោះចេញពីប្រទេសអ៊ីតាលីត្របល់មកកាន់ប្រទេសថៃវិញ។

សូមបញ្ជាក់ជូនថា រាល់ទំនិញដែលនាំពីប្រទេសមួយទៅកាន់ប្រទេសមួយក្នុងគោលបំណងធ្វើអាជីវកម្មត្រូវតែបង់ពន្ធ ដោយឡែកសម្រាប់បុគ្គលិកដែលជាអ្នកបម្រើការងារលើយន្តមានសិទ្ធអាចទិញទំនិញបានខ្លះក្នុងគោលបំំណងសម្រាប់ប្រើប្រាស់ ហើយទំហំទឹកប្រាក់សម្រាប់ទិញនោះក៏ត្រូវបានគេកំណត់ដោយច្បាប់ផងដែរ។ សម្រាប់ករណីខាងលើស្ត្រីជាអ្នកបម្រើការងារលើយន្តហោះជនជាតិថៃរូបនេះ បាននាំយកសម្ភារថ្លៃៗជាច្រើនលើសពីទំហំទឹកប្រាក់ ដែលបានកំណត់ក្នុងគោលបំណងយកទៅលក់បន្ត ទើបត្រូវបានគេចាប់ខ្លួន និងត្រូវទទួលទោសតាមផ្លូវច្បាប់តែម្តង៕
អត្ថបទ៖ ភក្តី