ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់សុខចិត្តរៀបការជាមួយមិត្តស្រី ដែលកំពុងដេកសន្លប់ក្នុងមន្ទីរពេទ្យ មុនពេលនាងត្រូវផុតដង្ហើម

    BY Khmernote Media September 10, 2019
    បុរសម្នាក់សុខចិត្តរៀបការជាមួយមិត្តស្រី ដែលកំពុងដេកសន្លប់ក្នុងមន្ទីរពេទ្យ មុនពេលនាងត្រូវផុតដង្ហើម

    កោះតៃវ៉ាន់៖ បុរសស្មោះស្នេហម្នាក់សុខចិត្តរៀបការជាមួយនឹងមិត្តស្រីខ្លួន ដែលកំពុងដេកសន្លប់នៅលើគ្រែក្នុងមន្ទីរពេទ្យ ដើម្បីសម្រេចក្តីស្រមៃចុងក្រោយនៃសេចក្តីស្រលាញ់របស់ពួកគេដែលបានសាងរួមគ្នាអស់រយៈពេលជាច្រើនឆ្នាំ ក្រោយគេដឹងថានាងនឹងត្រូវផុតដង្ហើមក្នុងពេលដ៏ខ្លីខាងមុខ។ រឿងរ៉ាវដ៏រំជួលចិត្តនេះបានកើតឡើងនៅក្នុងក្រុងតៃប៉ិ កោះតៃវ៉ាន់ ខណៈស្ត្រីរងគ្រោះមានអាយុ ៣២ ឆ្នាំ និងមិត្តប្រុសនាងក៏មានអាយុដំណាលគ្នាដែរ ពួកគេបានស្រលាញ់គ្នាជាច្រើនឆ្នាំមកហើយ និងគ្រោងរៀបការជាមួយគ្នាក្នុងពេលដ៏ឆាប់ខាងមុខនេះផងដែរ។ យ៉ាងណាក្តីពិធីរៀបការអមជាមួយនឹងបរិយាកាសក្តុកក្តួលនេះត្រូវរៀបចំឡើងភ្លាមៗក្រោយពេលស្ត្រីរងគ្រោះមានគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរដោយមានរថយន្តមួយគ្រឿងបើកមកបុកនាងកំពុងជិះម៉ូតូ។

    ក្រោយមានគ្រោះថ្នាក់ចរាចរណ៍ស្ត្រីរងគ្រោះត្រូវបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ ហើយវេជ្ជបណ្ឌិតបានប្រាប់ថា គេមិនអាចជួយសង្គ្រោះជីវិតនាងបានឡើយដោយនាងនឹងត្រូវផុតដង្ហើមក្នុងរយៈពេលពីរបីថ្ងៃខាងមុខទៀត។ ស្ថិតក្នុងស្ថានភាពនេះ បុរសជាមិត្តប្រុសក៏បានសុំការអនុញ្ញាតពីគ្រួសារខាងស្ត្រីរងគ្រោះដើម្បីយកចិញ្ចៀនរៀបការមកបំពាក់ឲ្យនាង និងឲ្យគ្រួសារទាំងសងខាងទទួលស្គាល់ថាពួកគេបានរៀបការជាមួយគ្នា។

    ជាមួយគ្នានេះផងដែរ ក្រុមគ្រួសារស្ត្រីរងគ្រោះក៏បានសម្រេចធ្វើការបរិច្ចាគសេរីរាង្គក្នុងខ្លួនស្ត្រីរងគ្រោះចំនួន ១២ មានដូចជា បេះដូច ថ្លើម កញ្ចក់ភ្នែក ស្បែក សរសៃឈាម និងសេរីរាង្គសំខាន់ៗមួយចំនួនទៀតទៅកាន់មន្ទីរពេទ្យ ដើម្បីប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រផងដែរ ហើយស្រ្តីជនរងគ្រោះបានស្លាប់បាត់បង់ជីវិតនៅ ៣ ថ្ងៃបន្ទាប់ ពីថ្ងៃរៀបការដ៏ក្រៀមក្រំនេះ៕

     

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay