PR

ស្រាបៀរសឹង្ហប្រារព្វពិធីសម្ពោធរូបរាងថ្មីនិងជប់លៀងជួបជុំថ្លែងអំណគុណដល់ដៃគូរអាជីវកម្ម

BY
Khmernote Media
September 11, 2019

ភ្នំពេញ៖ ក្រុមហ៊ុនស្រាបៀរសឹង្ហ បានរៀបចំពិធីសម្ពោធរូបរាងថ្មី និងជប់លៀងជួបជុំថ្លែងអំណគុណដល់ដៃគូរអាជីវកម្ម និងតំណាងចែកចាយរបស់ខ្លួន ដែលមានឈ្មោះថា “Start
Growing with Singha” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ កាលពីរាត្រីថ្ងៃទី៧ ខែកញ្ញា
ឆ្នាំ២០១៩ ។

កម្មវិធីជប់លៀងនេះត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីការរចនារូបរាងថ្មីរបស់ស្រាបៀរសឹង្ហ និងដើម្បីជួបជុំថ្លែងអំណគុណដល់ដៃគូរអាជីវកម្មនិងដេប៉ូចែកចាយមកពីមជ្ឃដ្ឋានខេត្តក្រុងទាំងអស់ដែលតែងតែគាំទ្រនិងជួយជំរុញការលក់របស់ស្រាបៀរសឹង្ហ ក្នុងទីផ្សារប្រទេសកម្ពុជា។

លោក លូអីស ហ្វឺរេ (Lluis Ferre)
អគ្គនាយកហ៊ុនស្រាបៀរសឹង្ហប្រចាំអាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា ក្រុមហ៊ុន Boonrawd ត្រូវបានបង្កើតឡើងកាលពី៨៦ឆ្នាំមុនដោយលោក ព្រីយ៉ា ភីរុំផាឌី (Khun Praya Bhirom Bhakdi )។ ហើយនេះគឺជាស្រាបៀរទី១ ដែលផលិតក្នុងប្រទេសថៃ ដោយប្រើប្រាស់នូវវត្ថុធាតុដើមដូចជាស្រូវសាលី និងផ្កាហប់ double saaz ល្អបំផុត 100% ដើម្បីធានាអោយបាននូវរសជាតិស្រាបៀរ ដ៏ស្រទន់ពិតប្រាកដ។ ក្នុងឆ្នាំ១៩៣៩ យើងបានទទួលសិទ្ធិក្នុងការប្រើប្រាស់បទសម្ព័ន្ធរូបគ្រុឌ ជាសញ្ញាដោយព្រះមហាក្សត្រ រ៉ាម៉ាទី៨ ទៅលើគុណភាពរបស់ស្រាបៀរសឹង្ហគឺជាស្រាបៀរដ៏ល្អបំផុតនៅប្រទេសថៃ។

លោកបានបន្តថា«ឥឡូវនេះ ស្រាបៀរសឹង្ហគឺជាស្រាបៀរជាប់ចំណាត់ថ្នាក់លេខ១ ប្រចាំប្រទេសថៃ ដែលបានរក្សានូវរសជាតិ និងគុណភាពដ៏ល្អឥតខ្ចោះអស់រយៈ ពេលជាង៣ ទៅ៤ជំនាន់មកហើយដោយគ្រួសារ ភីរុំផាឌី។ហើយស្រាបៀរសឹង្ហរបស់យើងតែងតែរក្សានូវគុណភាព
នៃការផលិតដោយប្រើប្រាស់នូវវត្ថុធាតុដើម
មកពីអឺរ៉ុបដើម្បីធានាអោយបាននូវរសជាតិស្រាបៀរដ៏ស្រទន់ពិតប្រាកដជូនអតិថិជនរបស់យើង ទើបស្រាបៀរសឹង្ហ របស់យើងក្លាយជាស្រាបៀរអាស៊ី គុណភាពខ្ពស់នៅក្នុងពិភពលោក Singha, Asian’s global premium beer ហើយស្រាបៀរសឹង្ហរបស់យើងក៏មានវត្តមានក្នុងទីផ្សារប្រទេសកម្ពុជាជាង២០មកហើយនិងមានការនាំចូលផ្តាច់មុខ និងចែកចាយដោយក្រុមហ៊ុន I.Q.P.S Trading
ហើយពួកយើងពិតជាមានមោទនភាពណាស់សម្រាប់ភាពជោគជ័យរបស់យើងក្នុងប្រទេសកម្ពុជានិងសង្ឃឹមថាស្រាបៀរ របស់យើងនឹងទទួលបានការគាំទ្រកាន់តែខ្លាំងតាមរយៈការរចនានូវរូបរាងថ្មីដែលបង្ហាញពីភាពទាន់សម័យរបស់ស្រាបៀររបស់យើង»។

លោកបណ្ឌិត នួន ផេង អគ្គនាយកក្រុមហ៊ុន I.Q.P.S Trading បានឲ្យដឹងដែរថា«ពួកយើងពិតជាមានមោទនភាពណាស់ដែលបានទទួលសិទ្ធិផ្តាច់មុខនាំចូលនូវស្រាបៀរសឹង្ហ ដែលជាស្រាបៀរអាស៊ី គុណភាពខ្ពស់នៅក្នុងពិភពលោកនេះ ហើយយើងនឹងធ្វើឲ្យស្រាបៀររបស់យើងមានលក់ក្នុងទីផ្សារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការគ្រប់កម្មវិធីរបស់អតិថិជនរបស់យើង»៕

Seriously experienced event photography by www.SNAPP.media

Seriously experienced event photography by www.SNAPP.media

Seriously experienced event photography by www.SNAPP.media

Seriously experienced event photography by www.SNAPP.media

Seriously experienced event photography by www.SNAPP.media

Seriously experienced event photography by www.SNAPP.media

Seriously experienced event photography by www.SNAPP.media

Share This Post: