ព័ត៌មានជាតិ

ចិនមួយក្រុម វាយចិនម្នាក់នៅក្នុងផ្ទះសំណាក់ បណ្តាលឲ្យបាក់ក្តោងច្រមុះ បែកមាត់ រួចអូសចូលក្នុងឡានបើកចេញទៅបាត់ (មានវីដេអូ)

BY
Khmernote Media
September 11, 2019

ភ្នំពេញ៖ ថ្មីៗនេះមានករណីចិនមួយក្រុមព្រួតវាយបុរសជនជាតិចិនម្នាក់​ នៅផ្ទះសំណាក់​ដំរីធំ វាយរួចក៏រុញបញ្ចូលរថយន្ត​ បណ្តាល​ឲ្យ​បាក់​ក្តោង​ច្រមុះ​ និងប៉ោងភ្នែកឆ្វេង។ ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់ទោស​នេះបានកើតឡើងកាលពីវេលាម៉ោង​ ១៥និង០០នាទី​ ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ២០១៩​ ចំណុច​មុខ​ផ្ទះ​សំណាក់​ដំរី​ធំ​ ស្ថិតភូមិក្បាល​ដំរី​២​ សង្កាត់​កាកាប​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ។

ជនសង្ស័យមានឈ្មោះ ទី១ឈ្មោះ​ XU YoanYoan ភេទ​ប្រុស​អាយុ​៣៤ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរធ្វេី​នៅកាស៊ី​ណូ​ ,ទី២ឈ្មោះ​ Zhan Bin. ភេទ​ប្រុស​អាយុ​៣៧ឆ្នាំ​ ជនជាតិ​ចិន​ ធ្វើ​ការ​នៅ​កាស៊ីណូ​ ,ទី​៣ឈ្មោះ​ Zhuqing Wu. ភេទ​ប្រុស​អាយុ​៣០ឆ្នាំ​ជនជាតិ​ចិន​ មុខរបរធ្វេី​ការ​ក្រុមហ៊ុន​ និងទី​៤ឈ្មោះ​ Zhan Liming. អាយុ​២៥ឆ្នាំ​ ជនជាតិ​ចិន​ ធ្វើ​ការ​នៅ​កាស៊ីណូ​ ។ ជនសង្ស័យទាំង៤ ប្រដាប់ដោយ​ដៃ​ មធ្យោបាយ​បាយ​ រថយន្តម៉ាក​RX300 ពណ៌​ទឹកមាស​ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​ 2A-6881 ។

ជន​រងគ្រោះ​ឈ្មោះ​ Chi Fuming ភេទ​ប្រុស​អាយុ​២៧ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ទេសចរណ៍​ ស្នាក់​នៅ​ផ្ទះ​សំណាក់​ខាយសាន​ តាមបណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ភូមិ​ក្បាល​ដំរី​២​ សង្កាត់​កាកាប​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រងរបួស​បាក់​ក្តោង​ច្រមុះ​និងប៉ោងភ្នែកឆ្វេង បែកមាត់ចេញ​ឈាម​។ ចំពោះមូលហេតុដែលនាំឲ្យមានហិង្សាកើតឡើងក៏មិនទាន់ដឹងនៅឡើយ ដោយបច្ចុប្បន្នជនសង្ស័យ បានបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន បន្តតាមនិតិវិធី៕ ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ

ប្រភពវីដេអូ៖ លោក ស៊ន សុភក្រ្ត៖

Share This Post: