ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម្តាយចិត្តស្លុយម្នាក់លក់កូនភ្លោះទាំង២ ហើយយកលុយទៅទិញទូរស័ព្ទទំនើបប្រើ

    BY Khmernote Media September 13, 2019
    ម្តាយចិត្តស្លុយម្នាក់លក់កូនភ្លោះទាំង២ ហើយយកលុយទៅទិញទូរស័ព្ទទំនើបប្រើ

    ចិន៖ ម្តាយចិត្តស្លុយម្នាក់បានលក់កូនប្រុសភ្លោះចំនួនពីរនាក់ ដែលមានអាយុទើបតែជាង ៣ សប្តាហ៍ ហើយប្រាក់ដែលនាងទទួលបានពីការលក់កូននោះ នាងយកលុយទៅទិញទូរស័ព្ទទំនើបបានតែមួយគ្រឿងប៉ុណ្ណោះ។ ស្រ្តីជាម្តាយដែលប្រថុយលក់កូនស៊ីរូបនេះមានឈ្មោះថា Ma រស់នៅក្នុងខេត្ត Zhejiang ភាគខាងលិចប្រទេសចិន។ ទារកទាំងពីរនាក់នោះត្រូវបានលក់តាមរយៈការដេញថ្លៃដោយម្នាក់លក់បាន ៤៥ ០០០ យន់ និងម្នាក់ទៀត ២០ ០០០ យន់ សរុបទាំងពីរគឺមានតម្លៃ ៦៥ ០០០ យន់ (៩ ១៣០ ដុល្លារអាមេរិក)។

    នៅក្នុងស្ថានីយ៍ប៉ូលិសអ្នកនាង Ma បានរៀបរាប់ថា៖ នាងបានចែកផ្លូវគ្នាជាមួយនឹងមិត្តប្រុសមុនពេលនាងសម្រាលកូនបន្តិច ហើយម្តាយឪពុកបង្កើតរបស់នាងក៏មិនរវល់ជាមួយនាងដែរ ព្រោះខឹងនាងមានកូនមុនរៀបការ។ ដោយគ្មានអ្នកណាជួយចិញ្ចឹមកូន ហើយនាងក៏មិនអាចធ្វើការងារអ្វីដើម្បីរកប្រាក់បានដែរ ទើបនាងសម្រេចលក់កូនតែម្តង។

    នាងបានបន្តថា ក្រោយលក់កូនរួចស្រាប់តែមិត្តប្រុសនាងមកយកប្រាក់មួយចំណែកពីនាង ហើយប្រាក់ដែលសល់ពាក់កណ្តាលនាងត្រូវសងគេមួយចំនួនទៀត ហើយចុងក្រោយនាងសល់លុយត្រឹមតែអាចទិញទូរស័ព្ទទំនើបបានមួយគ្រឿងប៉ុណ្ណោះ។ ពេលនេះទាំងអ្នកនាង Ma និងមិត្តប្រុសត្រូវបានប៉ូលិសឃាត់ពីបទជួញដូរមនុស្ស និងកំពុងរង់ចាំទទួលទោសតាមផ្លូវច្បាប់៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay