ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម ហាមដាច់ខាតចំពោះស្លាកយីហោដែលបកប្រែពីភាសាមួយទៅភាសាមួយទៀត

BY
Khmernote Media
September 12, 2019

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញលិខិតប្រកាសអន្តរក្រសួង ស្តីពីការប្រើប្រាស់នាមករណ៍សហគ្រាស-ក្រុមហ៊ុន នៅលើលិខិត ឯកសារស្លាកសញ្ញាសម្រាប់តាំង​បង្ហាញ ឬផ្សព្វផ្សាយពាណិជ្ជកម្មជាសាធារណៈ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ។ ដោយ ក្រសួងពាណិជ្ជកម្មក៏បានបញ្ជាក់នៅក្នុងប្រការ៤ថា សហគ្រាស-ក្រុមហ៊ុនដែលបានចុះបញ្ជី និងពាណិជ្ជករដែលបានទទួលលិខិតអនុញ្ញាតប្រកបអាជីវកម្ម ត្រូវប្រើប្រាស់ឈ្មោះឱ្យស្របតាមនាមករណ៍ដែលបានចុះបញ្ជីពាណិជ្ជកម្ម នៅលើលិខិត ​ឯកសារ ស្លាកសញ្ញា សម្រាប់តាំងបង្ហាញឬផ្សព្វផ្សាយពាណិជ្ជកម្មជាសាធារណៈដោយអនុលោមតាមលក្ខខណ្ឌដូចខាងក្រោម៖

-នាមករណ៍ជាភាសាខ្មែរ ត្រូវដាក់នៅជួរខាងលើបង្អស់ ហើយត្រូវមានទំហំជាងភាសាដទៃទៀតចំនួន ២ដង

-ការបកប្រែន័យរបស់នាមករណ៍ពីភាសាមួយទៅភាសាមួយទៀត ត្រូវបានហាមឃាត់ដោយច្បាប់៕

Share This Post: