ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នាវាដឹករថយន្តជាង ៤ ពាន់គ្រឿងបានក្រឡាប់នៅកណ្តាលសមុទ្រ

    BY Khmernote Media September 13, 2019
    នាវាដឹករថយន្តជាង ៤ ពាន់គ្រឿងបានក្រឡាប់នៅកណ្តាលសមុទ្រ

    នាវាដឹកទំនិញមួយគ្រឿង ដែលមានឈ្មោះថា Golden Ray ត្រូវបានគេប្រទះឃើញក្រឡាប់ផ្អៀងទៅមួយចំហៀងនៅលើផ្ទៃសមុទ្រនៃប្រទេសហ្សកហ្ស៊ី។ របាយការណ៍បឋមដែលគេទទួលបានគឺនាវានោះមានផ្ទុកនូវរថយន្តរាប់ពាន់គ្រឿងអាចច្រើនជាង ៤ ០០០ ពាន់គ្រឿង ក្នុងនោះមានទាំងរថយន្តម៉ាក Hyundai និង Kia។ យ៉ាងណាក្តីក្រោយទទួលបានព័ត៌មានបឋមនេះសារព័ត៌មាន CARSCOOPS បានទំនាក់ទំនងសួរទៅកាន់ក្រុមហ៊ុនទាំងពីរខាងលើ តែក្រុមហ៊ុន Hyundai បានប្រាប់ថា ខ្លួនគ្មានរថយន្តនៅនាវានោះទេ ហើយរហូតមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានការឆ្លើយតបយ៉ាងណាពីក្រុមហ៊ុន Kia នៅឡើយទេ។

    ចំពោះស្ថានភាពជនរងគ្រោះវិញត្រូវបានគេរាយការណ៍ថា មានមនុស្សចំនួន ២៤ នាក់ត្រូវបានគេជួយសង្គ្រោះចេញពីនាវា ដោយប្រើឧទ្ធម្ភាគចក្រចំនួន ២ ទូកសង្គ្រោះចំនួន ២ និងក្រុមឆ្មាំសមុទ្រជាច្រើននាក់បន្ថែមទៀត។ សូម​បញ្ជាក់ជូនថា នេះគ្រាន់តែជាព័ត៌មានបឋមដែលគេទទួលបានក្រៅផ្លូវការប៉ុណ្ណោះ ចំពោះដំណឹងថ្មីៗបន្ថែមទៀតនឹងមានផ្សាយជូននៅពេលក្រោយទៀត។ លោកអ្នកអាចទស្សនារូបភាព និងវីដេអូនៃហេតុការណ៍នេះដូចខាងក្រោម៖

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay