អន្តរជាតិ
ថៃប្រកាសចរាចរណ៍កាក់ជំនាន់ថ្មី ដែលមានរូបព្រះឆាយាលក្ខស្តេចថ្មី នៅចុងសប្តាហ៍នេះ
BY Khmernote Media
April 2, 2018
ថៃ៖ ប្រទេសថៃនឹងចាប់ផ្តើមចរាចរណ៍ក្រដាសប្រាក់ និងកាក់ជំនាន់ថ្មី ដែលមានរូបព្រះឆាយាលក្ខស្តេច Maha Vajiralongkorn នៅសប្តាហ៍នេះហើយ ដែលនឹងត្រូវចំថ្ងៃសុក្រ ទី៦ ខែមេសា ឆ្នាំ២០១៨។ ការពិតក្រសួងហិរញ្ញវត្ថុថៃ ដាក់បង្ហាញរូបក្រដាសប្រាក់ និងកាក់ជំនាន់ថ្មីនេះឲ្យសាធារណៈជនបានឃើញចាប់តាំងពីដើមខែមីនាមកម្លេះ ហើយនៅថ្ងៃនេះក្រសួងបានចេញសេចក្តីបញ្ជាក់បន្ថែមថា ការប្រើប្រាក់ក្រដាសប្រាក់ និងកាក់ជំនាន់ថ្មីនេះ នឹងចាប់ពីចុងសប្តាហ៍នេះហើយ។
តាមរយៈរូបគំរូគេបានឃើញផ្នែកខាងមុខនៃកាក់មានរូបព្រះអង្គ Maha Vajiralongkorn ជាមួយនឹងសំលៀកបំពាក់ឯកសណ្ឋានជាឆ្មាំវាំង ដែលសំលៀកបំពាក់នេះត្រូវបានគេប្រើប្រាស់កាលពីជំនាន់ព្រះមហាក្សត្រ Chulalongkorn ម្លេះ។ ការដាក់ឲ្យប្រើប្រាស់ក្រដាសប្រាស់ និងកាក់នេះ ទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាជនថៃ៕


អត្ថបទ៖ ភក្តី
ប្រភព៖ coconuts