ព័ត៌មានជាតិ
សូមបងប្អូនកុំបរិភោគពងគីង្គក់ឲ្យសោះ! បុរសម្នាក់ពុលស្លាប់ភ្លាមៗ ក្រោយចំហុយពងគីង្គក់ពិសារ
BY Khmernote Media
September 13, 2019
ថ្មីៗនេះមានករណីពុលពងគីង្គក់ បណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់ ករណីបានកើតឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ០១:៣០នាទីរំលងអាធ្រាត នៅចំណុចភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ គង់ សុភ័ក្ត ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅភូមិឃុំកើតហេតុខាងលើ មុខរបរ កសិករ។ មុនពេលកើតហេតុ ជនរងគ្រោះបានចេញទៅរកចាប់គីង្គក់នៅខាងក្រោយផ្ទះយកមកធ្វើម្ហូបពេលចាប់បានរួចជនរងគ្រោះបានយកមកធ្វើយកពងគីង្គក់មកដាក់កូនចានចំហុយហើយហូបបានមួយសន្ទុះក្រោយមកក៏ក្អួតបីបួនដងប្រពន្ធបាននាំយកមកមណ្ឌលសុខភាព ឃុំសំបួរបានដាច់ខ្យល់ស្លាប់ភ្លាម។
ការសន្និដ្ឋានរបស់សមត្ថកិច្ចបានបង្ហាញថាករណីនេះបណ្ដាលមកពីជនរងគ្រោះហូបពងគីង្គក់បណ្ដាលអោយពុលស្លាប់ លោកមេឃុំមេភូមិពេទ្យមណ្ឌលសុខភាពឃុំសមត្ថកិច្ចប៉ុស្តិ៍ចូលរួម ធ្វើកោសល្យវិច្ច័យ៕

ប្រភព៖ អធិការដ្ឋាននគរបាលស្រុកល្វាឯម