ខ្មែរណូត

ស្វែងរក

  • កីឡា

    Real Madrid នឹងចូលរួមប្រជែងគ្នាជាមួយនឹងក្លឹបបិសាចក្រហម Manchester United ក្នុងការតាមប្រមាញ់ខ្សែការពារ Samuel Umtiti

    BY hor nita March 30, 2018
    Real Madrid នឹងចូលរួមប្រជែងគ្នាជាមួយនឹងក្លឹបបិសាចក្រហម Manchester United ក្នុងការតាមប្រមាញ់ខ្សែការពារ Samuel Umtiti

    ក្លឹបអធិរាជសរ Real Madrid បានចូលរួមប្រជែងគ្នាជាមួយក្លឹបបិសាចក្រហម Manchester United ក្នុងការតាមប្រមាញ់ខ្សែការពារ Samuel Umtiti របស់ក្លឹបអ្នកមានបុណ្យ Barcelona។

    យោងតាមការបញ្ជាករបស់សារពត៌មាន Diario Gol បានបញ្ជាក់អោយដឹងថា៖ ខ្សែការពារ Samuel Umtiti មានការខកចិត្តជាមួយនឹងក្លឹបអ្នកមានបុណ្យ Barcelona ដែលមិនព្រមតាមបំណងរបស់គេក្នុងការដំឡើងប្រាក់ឈ្នួលពលកម្មអោយរូបគេក្នុងមួយឆ្នាំ 9លានអឺរ៉ូ។ ប៉ុន្ដែពេលនេះខ្សែការពារ Samuel Umtiti កំពុងត្រូវបានក្លឹបបិសាចក្រហម Manchester United តាមចែចូវហើយក្លឹបបិសាចក្រហម Manchester United សន្យាថានឹងផ្ដល់ប្រាក់ឈ្នួលពលកម្មអោយខ្សែការពារ Samuel Umtiti ក្នុងមួយឆ្នាំ 9លានអឺរ៉ូ​ ដូចអ្វីដែល Umtiti ដាក់សំណើរសុំដំឡើងប្រាក់ឈ្នួលនៅក្នុងក្លឹបអ្នកមានបុណ្យ Barcelona។

    ពេលនេះក្លឹបអ្នកមានបុណ្យ Barcelona កំពុងមានភាពតានតឹងមែនទែនចំពោះបញ្ហាខ្សែការពារ Samuel Umtiti ស្របពេលនេះក្លឹបអធិរាជសរ Real Madrid ក៏មានបំណងចង់បានខ្សែការពារសញ្ជាតិបារាំងរូបនេះដូចគ្នា។ ក្លឹបអធិរាជសរ Real Madrid នឹងចូលរួមប្រជែងគ្នាជាមួយនឹងក្លឹបបិសាចក្រហម Manchester United ក្នុងការដណ្ដើមខ្សែការពារ Samuel Umtiti នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ តម្លៃខ្លួនរបស់ខ្សែការពារ Samuel Umtiti គឺមានតម្លៃដល់ទៅ 60លានអឺរ៉ូ។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay