ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    តើត្រូវធ្វើម្ត៉េចទៅ បើភ្លេចលេខកូដដោះសោរនៅលើ iPhone ឬ iPad?

    BY Khmernote Media September 16, 2019
    តើត្រូវធ្វើម្ត៉េចទៅ បើភ្លេចលេខកូដដោះសោរនៅលើ iPhone ឬ iPad?

    ជាធម្មតានៅពេលដែលលោកអ្នកភ្លេចលេខកូដសម្ងាត់នៅក្នុងទូរស័ព្ទ iPhone ឬ iPad លោកអ្នកតែងតែទៅហាងជួលជុលទូរស័ព្ទ ដើម្បីឲ្យគេជួយ Reset ឧបករណ៍ទាំងនោះដើម្បីអាចប្រើប្រាស់វិញបាន ខណៈទិន្នន័យនៅក្នុងឧបករណ៍នឹងត្រូវបាត់បង់ទាំងស្រុងតែម្តង។ យ៉ាងណាក្តីមានវិធី ២ យ៉ាង ពេលអ្នកភ្លេចលេខកូដដោះសោរ ហើយ restore ទូរស័ព្ទមកវិញ ដោយមិនបាត់ទិន្នន័យ។ លោកអ្នកសាកល្បងវិធីទាំង ២ នេះតាមការណែនាំដូចខាងក្រោម៖

    វិធីទី ១ តាមរយៈ iCloud និងក្នុងករណីទូរស័ព្ទរបស់លោកមានកម្មវិធី Find My iPhone៖ វិធីសាស្ត្រនេះអាច Backup ទិន្នន័យត្រលប់មកវិញបានតាមរយៈ iCloud Backup ដែលយើងធ្លាប់ Backup ទុកពីមុន៖

    -ចូលទៅកាន់វេបសាយ iCloud.com

    -Log in ជាមួយនឹង Apple ID របស់លោកអ្នក

    -ចុចលើពាក្យ “Find iPhone”

    -ស្វែងរកទូរស័ព្ទរបស់លោកអ្នកនៅក្នុងផែនទី រួចចុចពីលើវា

    -ចុងលើពាក្យ “Erase iPhone”។

    វិធីទី ២ តាមរយៈ iTunes ក្នុងករណីដែលទូរស័ព្ទរបស់លោកគ្មានកម្មវិធី Find My iPhone និងពិបាកចូលទៅប្រើ iCloud ​៖

    -សម្រាប់ iPhone X ឬខ្ពស់ជាងនេះ​ ,iPhone 8 និង iPhone 8 Plus៖ ចុចប៊ូតុងនៅចំហៀងទូរស័ព្ទឲ្យជាប់ និងចុចប៊ូតុងសម្រាប់ដំឡើងឬបន្ថយសំឡេងរហូតទាល់តែចេញពាក្យ Turn Off ហើយចុចលើពាក្យនេះដើម្បីបិទទូរស័ព្ទ។ ភ្ជាប់ទៅទូរស័ព្ទជាមួយនឹងកុំព្យូទ័រខណៈនៅចុចប៊ូតុងនៅចំហៀងឲ្យជាប់នោះវានឹងវាលោតពាក្យថា Retore នៅលើអេក្រង់ ហើយលោកអ្នកត្រូវចុចលើពាក្យ Retore នោះ។

    -សម្រាប់ iPhone 7, iPhone 7 Plus និង iPod touch៖ ចុចបិទទូរស័ព្ទ ភ្ជាប់ទូរស័ព្ទជាមួយនឹងកុំព្យូទ័រខណៈនៅចុចប៊ូតុងនៅបន្ថយសំឡេងឲ្យជាប់រហូតលោតពាក្យថា Retore នៅលើអេក្រង់ ហើយលោកអ្នកត្រូវចុចលើពាក្យ Retore នោះ។

    -សម្រាប់ iPhone 6s ឬស៊េរីក្រោមនេះ និងiPod touch៖ ចុចបិទទូរស័ព្ទ ភ្ជាប់ទូរស័ព្ទជាមួយនឹងកុំព្យូទ័រខណៈនៅចុចប៊ូតុងHome ឲ្យជាប់រហូតលោតពាក្យថា Retore នៅលើអេក្រង់ ហើយលោកអ្នកត្រូវចុចលើពាក្យ Retore នោះ។

    ចំណាំ៖ ពេលចុច Restore មានន័យថា iPhone ឬ iPad យើងនឹងបាត់ទិន្នន័យទាំងអស់ ប៉ុន្តែបើទូរស័ព្ទអ្នកធ្លាប់ Backup ទិន្នន័យទុកពីមុន នោះអ្នកនឹងអាច Backup ទិន្នន័យទាំងអស់នោះមកវិញបាន តែបើមិនធ្លាប់ Backup ទុកទេ ទិន្នន័យទាំងអស់នឹងបាត់៕

    អត្ថបទ៖ ភក្តី

     

    Share This Post: