ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សេចក្តីរាយការណ៍មួយនិយាយថា លោក គីម ជុងអ៊ុន បានអញ្ជើញលោក ដូណាល់ ត្រាំ ទៅលេងទីក្រុងព្យុងយ៉ាង

    BY autoadmin September 18, 2019
    សេចក្តីរាយការណ៍មួយនិយាយថា លោក គីម ជុងអ៊ុន បានអញ្ជើញលោក ដូណាល់ ត្រាំ ទៅលេងទីក្រុងព្យុងយ៉ាង

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍ដែលថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអញ្ជើញរូបលោកទៅលេងព្យុងយ៉ាង។ លោក ត្រាំ បាននិយាយថា គាត់មិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើវានៅឡើយទេ។ កាសែត JoongAng Daily របស់កូរ៉េខាងត្បូងបានដកស្រង់ប្រភពការទូតថា កាលពីក្នុងខែសីហាលោក គីម បានអញ្ជើញលោក ត្រាំ ដើម្បីជំនួបកិច្ចប្រជុំកំពូលលើក ទី៤ របស់ពួកគេ នៅឯទីក្រុងព្យុងយ៉ាង។ ប្រភពដដែលក៏និយាយថា សារផ្ទាល់ខ្លួននេះគឺដាច់ដោយឡែកពីសារមួយផ្សេងទៀត ដែលមេដឹកនាំអាមេរិកបានបង្ហើបឱ្យដឹងនៅថ្ងៃទី០៩ ខែសីហា កន្លងទៅ។

    លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា ទំនាក់ទំនងរបស់គាត់ជាមួយលោក គីម គឺល្អខ្លាំងណាស់។ ប៉ុន្តែលោកក៏បាននិយាយផងដែរថា លោកប្រហែលជាមិនទៅក្រុងព្យុងយ៉ាងនាពេលនេះទេ។ លើកចុងក្រោយដែលមេដឹកនាំទាំងពីរបានជួបគឺនៅខែមិថុនា ដែលកាលនោះហើយជាពេលដែលលោក ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលបានដើរឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសកូរ៉េខាងជើង។ មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នា ដើម្បីចាប់ផ្តើមការពិភាក្សានុយក្លេអ៊ែរឡើងវិញ ប៉ុន្តែរហូតមកដល់ពេលនេះវានៅតែមិនទាន់មានផ្លែផ្កា៕

    អត្ថបទ៖ លីដា

    Share This Post: