អន្តរជាតិ
អារ៉ាប់ប៊ីសាអូឌីតបង្ហាញបំណែកដ្រូន ដែលបានវាយប្រហារទីតាំងស្តុកប្រេងរបស់ខ្លួនចុងសប្ដាហ៍មុន
BY autoadmin
September 19, 2019
ប្រទេសអារ៉ាប់ប៊ីសាអូឌីតបានបង្ហាញនូវបំណែកដែលខ្លួនគិតថាជា ដ្រូន និងមីស៊ីលផ្លោង ដែលត្រូវបានគេប្រើដើម្បីវាយប្រហារទីតាំងប្រេងរបស់ខ្លួនកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ អ្នកនាំពាក្យក្រសួងការពារជាតិបានប្រាប់សមាជិកនៃប្រព័ន្ធផ្សព្វផ្សាយ និងការទូតនៅថ្ងៃពុធនេះថា កម្ទេចកម្ទីទាំងនេះគឺជាភ័ស្តុតាងដែលមិនអាចប្រកែកបាន នៃការឈ្លានពានរបស់អ៊ីរ៉ង់។

លោកក៏បាននិយាយផងដែរថា បើតាមកាមេរ៉ាសុវត្ថិភាព និងការខូចខាត ដែលបង្កឡើងវាបានបង្ហាញយ៉ាងច្បាស់ថា ការវាយប្រហារកើតឡើងចេញពីភាគខាងជើងដែលជាប់នឹងអ៊ីរ៉ង់។ ដ្រូនចំនួន ១៨គ្រឿង និងមីស៊ីលផ្លោងចំនួន ៧ ត្រូវបានបាញ់បង្ហោះទៅទីតាំងប្រេង។ ដ្រូនទាំងនោះមានរូបរាងជាត្រីកោណ ហើយប្រភេទបែបនេះក៏ធ្លាប់បានប្រើក្នុងការវាយប្រហារលើបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីតកាលពី ខែឧសភា ផងដែរ៕


អត្ថបទ៖ លីដា