ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋាភិបាលឥណ្ឌាដាក់ការហាមឃាត់បារីអេឡិចត្រូនិក ដើម្បីការពារយុវជនរបស់ខ្លួន

    BY autoadmin September 19, 2019
    រដ្ឋាភិបាលឥណ្ឌាដាក់ការហាមឃាត់បារីអេឡិចត្រូនិក ដើម្បីការពារយុវជនរបស់ខ្លួន

    រដ្ឋាភិបាលឥណ្ឌាបាននិយាយថា ខ្លួននឹងដាក់ការហាមឃាត់បារីអេឡិចត្រូនិកដើម្បីការពារយុវជនរបស់ខ្លួន ដោយធ្វើតាមការហាមឃាត់ស្រដៀងគ្នានេះដែលបានគ្រោងទុកដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅសហរដ្ឋអាមេរិក។ ការផ្លាស់ប្តូរនេះនឹងប៉ះទង្គិចដល់អ្នកគាំទ្រជក់បារីអេឡិចត្រូនិក ក៏ដូចជាធ្វើឱ្យក្រុមហ៊ុនផលិតផលទាំងនោះមានការពិបាកផងដែរ។ រដ្ឋាភិបាលប្រកាសនៅថ្ងៃពុធនេះថា ខ្លួននឹងហាមឃាត់ការផលិត នាំចូល ការលក់ ការផ្សាយពាណិជ្ជកម្ម និងការចែកចាយបារីអេឡិចត្រូនិកទាំងអស់។

    ការផ្លាស់ប្តូរនេះបានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនគ្រោងនឹងហាមឃាត់បារីអេឡិចត្រូនិក ចំពេលមានការព្រួយបារម្ភអំពីការប្រើប្រាស់របស់យុវជន និងជំងឺសួត ក៏ដូចជាការស្លាប់ដែលទាក់ទងនឹងផលិតផលនេះ។ បារីអេឡិចត្រូនិកត្រូវបានដាក់លក់នៅលើទីផ្សារ ដោយសារគេជឿថាវាមានសុវត្ថិភាពជាងបារីធម្មតា ព្រោះវាប្រើអង្គធាតុរាវចាក់ចូលក្នុងឧបករណ៍ បង្កើតបានជាចំហាយស្រូបចូលខ្លួន។ ថ្វីបើចំហាយរបស់វាមិនមានបញ្ចូលសារធាតុគីមីចំនួន ៧,០០០ ដែលបច្ចុប្បន្នមាននៅក្នុងផ្សែងថ្នាំជក់ ប៉ុន្តែវាមានផ្ទុកនូវសារធាតុមួយចំនួនដែលអាចបង្កគ្រោះថ្នាក់បាន៕

    អត្ថបទ៖ លីដា

    Share This Post: