អូស្រ្តាលីនឹងហាមឃាត់បណ្ដាក្រុមហ៊ុនណា ដែលកាត់លុយថ្លៃធានារ៉ាប់រងអាយុជីវិត ពីបុគ្គលិកក្មេងៗរបស់ខ្លួន
រដ្ឋាភិបាលអូស្រ្តាលីគ្រោងនឹងហាមឃាត់ការអនុវត្តន៍លើបុគ្គលិកវ័យក្មេងៗ ដែលជាធម្មតាពួកគេត្រូវបានគេគិតថ្លៃធានារ៉ាប់រងអាយុជីវិតដោយស្វ័យប្រវត្តិ ហើយវាជាថ្លៃសេវាដែលមិនចាំបាច់។ ក្រុមហ៊ុនត្រូវផ្តល់ការធានារ៉ាប់រងអាយុជីវិត ពិការភាព និងប្រាក់ចំណូល ក្នុងផែនការសោធននិវត្តន៍ធម្មតា សម្រាប់សមាជិកថ្មីដែលមានអាយុក្រោម ២៥ឆ្នាំ ឬអ្នកដែលមានសមតុល្យក្រោម ៦,០០០ដុល្លារអូស្រ្តាលី (៤,០៧៥ដុល្លារអាមេរិក) ប្រសិនបើពួកគេមានការស្នើសុំយ៉ាងជាក់លាក់ នៅក្រោមច្បាប់ដែលបានអនុម័តនៅវិមានរដ្ឋសភានៅថ្ងៃព្រហស្បតិ៍នេះ។

សេចក្ដីព្រាងនេះនឹងក្លាយជាច្បាប់ផ្លូវការនៅពេលដែលសភាជាន់ទាបអនុម័តការធ្វើវិសោធនកម្ម ដែលនឹងត្រូវចូលជាធរមានខែមេសា ឆ្នាំ២០២០ ហើយធានាថា បុគ្គលិកដែលមានការងារងាយរងគ្រោះថ្នាក់នៅតែអាចទទួលបានការធានារ៉ាប់រងដោយស្វ័យប្រវត្តិ។ ប្រទេសអូស្រ្តាលីកំពុងកែទម្រង់ប្រព័ន្ធសន្សំប្រាក់ចូលនិវត្តន៍ឡើងវិញ បន្ទាប់ពីការត្រួតពិនិត្យឡើងវិញដោយរដ្ឋាភិបាលកាលពីដើមឆ្នាំនេះបានរកឃើញថា វាមានបញ្ហាជាច្រើនរួមមានថ្លៃចំណាយខ្ពស់, គណនីច្រើន និងថវិកាតិចជាងការរំពឹង ដែលបណ្ដាលឱ្យប្រព័ន្ធសន្សំប្រាក់ចូលនិវត្តន៍មានការធ្លាក់ចុះ៕

អត្ថបទ៖ លីដា