មាស និងប្រេងឡើងថ្លៃ បន្ទាប់ពីការវាយប្រហារទីតាំងស្តុកប្រេងជាសកលដោយដ្រូននៅអារ៉ាប៊ីសាអូឌីត
តម្លៃប្រេងបានធ្លាក់ចុះប្រហែល ២% កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ដោយបន្តធ្លាក់ចុះពីវគ្គមុន បន្ទាប់ពីប្រទេសអារ៉ាប់ប៊ីសាអូឌីតបានប្រកាសថា នឹងចាប់ផ្តើមផលិតកម្មឡើងវិញឱ្យបានឆាប់រហ័ស ហើយការបម្រុងទុកប្រេងឆៅរបស់អាមេរិកបានកើនឡើងខ្ពស់លើសពីការរំពឹងទុក។ ប្រេងឆៅប្រភេទ Brent ដែលត្រូវបានចែកចាយនៅខែវិច្ឆិកា ឆ្នាំ២០១៩ បានបិទវគ្គ នៅថ្ងៃទី១៨ ខែកញ្ញា ដោយធ្លាក់ចុះដល់ ៩៥សេន (ដុល្លារអាមេរិក) ឬ ១.៥% ស្មើរនឹង ៦៣.៦ដុល្លារ ក្នុងមួយបារ៉ែល ខណៈប្រេងឆៅប្រភេទ WTI ដែលត្រូវចែកចាយនៅខែតុលានេះ បានធ្លាក់ចុះ ១.២៣ ដុល្លារ ឬ ២.១% មកនៅត្រឹម ៥៨.១១ដុល្លារក្នុងមួយបារ៉ែល។

នៅព្រឹកថ្ងៃទី១៨ ខែកញ្ញាតម្លៃមាសពិភពលោក មានតម្លៃ ១,៥០១ដុល្លារ/អោន។ តម្លៃមាសដែលបានចែកចាយនៅខែធ្នូ ឆ្នាំ២០១៩ នៅលើ Comex New York មានតម្លៃ ១,៥១០ដុល្លារ/អោន។ តម្លៃមាសនៅថ្ងៃនេះ គឺខ្ពស់ជាង ១៧% (២១៨ដុល្លារ នៅក្នុងមួយអោន) បើប្រៀបធៀបទៅនឹងដើមឆ្នាំ។ តម្លៃមាសពិភពលោក គឺ ១,៨០៨.៧ដុល្លារ/អោន ដោយមិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា។
តម្លៃមាសនៅលើពិភពលោកបានឡើងថ្លៃយ៉ាងខ្លាំងនៅជុំវិញកម្រិត ១.៥០០ដុល្លារ ដោយសារព័ត៌មានថ្មីៗដែលជាការអាក់អន់ចិត្តបំផុត គឺការវាយប្រហារទៅលើទីតាំងប្រេងអារ៉ាប៊ីសាអូឌីតចំនួនពីរកាលពីចុងសប្តាហ៍មុន។ ការវាយប្រហារបានបណ្តាលឱ្យតម្លៃប្រេងឡើងថ្លៃប្រហែល ១៥% នៅក្នុងវគ្គបន្ទាប់ ហើយជាការឡើងខ្ពស់បំផុតក្នុងរយៈពេលជាងពីរទសវត្សរ៍។ ការឡើងថ្លៃប្រេងអាចនាំឱ្យមានសេណារីយ៉ូផ្ទុយគ្នាពីរ ដែលត្រូវបានជំរុញដោយប្រតិកម្មរបស់ប្រព័ន្ធបម្រុងសហព័ន្ធរបស់សហរដ្ឋអាមេរិក៕


អត្ថបទ៖ លីដា