អន្តរជាតិ
ជំងឺសួតបង្កដោយបារីអេឡិចត្រូនិក បន្ដសម្លាប់មនុស្សរហូតដល់ ៨នាក់ហើយ
BY autoadmin
September 20, 2019
នៅចាំព័ត៌មានពីជំងឺសួតយ៉ាងអាថ៌កំបាំង ដែលបណ្តាលមកពីការជក់បារីអេឡិចត្រូនិកពីប៉ុន្មានរយៈមុនដែរទេ? ឥឡូវនេះវាបានសម្លាប់មនុស្សសរុប ៨នាក់ហើយ ខណៈជនរងគ្រោះ ៥៣០នាក់ផ្សេងទៀត កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ។ បើតាមរដ្ឋបាលចំណីអាហារ និងឪសថរបស់អាមេរិក (FDA) ក៏បានបង្ហាញឱ្យដឹងថា ភាគច្រើននៃអ្នកជំងឺទាំងនោះគឺ៖
– ៣ ភាគ ៤ ជាបុរស។
– ២ ភាគ ៣ មានអាយុចាប់ពី ១៨ ទៅ ៣៤ឆ្នាំ។
– ១៦% អាយុក្រោម ១៨ឆ្នាំ នៅឡើយ។
ក្រោយការស្រាវជ្រាវជាច្រើន រដ្ឋបាលបានរកឃើញថា វីតាមីនអ៊ីអាសេតាត (vitamin E acetate) មាននៅក្នុងគំរូតេស្តមួយចំនួន ដែលពួកគេជឿថាវាអាចជាមូលហេតុនៃជំងឺសួតទាំងនេះ។ គួរឱ្យដឹងដែរថា មនុស្សជាង ៥០០នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺដង្ហើមទាក់ទងនឹងការជក់បារីអេឡិចត្រូនិក ប៉ុន្តែមូលហេតុយ៉ាងណាឱ្យច្បាស់ នៅតែមិនទាន់ដឹងនៅឡើយទេ៕


អត្ថបទ៖ លីដា