បុរសម្នាក់បើកឡានបុកគេស្លាប់ ហើយបើករត់ ចុងក្រោយទើបដឹងថា ជនរងគ្រោះនោះជាប្រពន្ធ និងកូនខ្លួនឯង (មានវីដេអូ)
ចិន៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅក្នុងខេត្ត Shandong ភាគខាងលិចប្រទេសចិន ដែលគ្រោះថ្នាក់នេះបានបង្កឡើង ដោយបុរសជាអ្នកបើករថយន្តក្នុងសភាពស្រវឹងស្រាម្នាក់បើកទៅបុកស្ត្រីម្នាក់ និងកូនក្មេងម្នាក់កំពុងតែជិះម៉ូតូលើដងផ្លូវក្នុងពេលយប់។
ក្រោយកើតហេតុបុរសជាអ្នកបើកបររថយន្តមានឈ្មោះថា Zhang បានបើករត់គេខ្លួនបាត់ ដោយបន្សល់ទុកឲ្យក្មេងប្រុសម្នាក់បានស្លាប់នៅនឹងកន្លែង និងស្ត្រីម្នាក់រងរបួសធ្ងន់ ដែលត្រូវបញ្ចូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់។ នៅព្រឹកថ្ងៃបន្ទាប់ខាងប៉ូលិសបានបើកការស៊ើបអង្គេត និងអាចតាមចាប់ខ្លួនបុរសជាអ្នកបង្កហេតុឲ្យមកទទួលទោស ហើយអ្វីដែលជារឿងសោកស្តាយបំផុតក្នុងជីវិតរបស់បុរសជាអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍នោះគឺថា ជនរងគ្រោះដែលគាត់បានបុកស្លាប់នោះជាកូនប្រុសបង្កើតរបស់គាត់ ហើយស្រ្តីរងគ្រោះជាប្រពន្ធរបស់គាត់ដូចគ្នាដែរ។
ក្នុងថ្ងៃកើតហេតុនោះ ប្រពន្ធនិងកូនរបស់គាត់បានទៅញ៉ាំបាយល្ងាចនៅផ្ទះបងប្អួន លុះពេលត្រលប់មកវិញទើបជួបគ្រោះថ្នាក់ចរាចរណ៍នេះតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ dailymail