ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យុវជនប្រមាណ ២៥០,០០០នាក់ បានដើរក្បួនទីក្រុងញូវយ៉ក ដែលជាផ្នែកមួយនៃ “ការធ្វើកូដកម្មអាកាសធាតុសកល” ទាមទារឱ្យមានសកម្មភាពទប់ស្កាត់ការប្រែប្រួលអាកាសធាតុ

    BY autoadmin September 21, 2019
    យុវជនប្រមាណ ២៥០,០០០នាក់ បានដើរក្បួនទីក្រុងញូវយ៉ក ដែលជាផ្នែកមួយនៃ “ការធ្វើកូដកម្មអាកាសធាតុសកល” ទាមទារឱ្យមានសកម្មភាពទប់ស្កាត់ការប្រែប្រួលអាកាសធាតុ

    មនុស្សប្រមាណ ២៥០,០០០នាក់ បានដើរក្បួននៅទីក្រុងញូវយ៉ក ដើម្បីទាមទារឱ្យមានសកម្មភាពជាបន្ទាន់ ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ ពួកគេបានប្រមូលផ្តុំគ្នាជាផ្នែកមួយនៃ “ការធ្វើកូដកម្មអាកាសធាតុសកល” (Global Climate Strike) នៅមុនកិច្ចប្រជុំកំពូលស្តីពីសកម្មភាពអាកាសធាតុរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃច័ន្ទ។ ការប្រមូលផ្តុំនេះត្រូវបានបំផុសគំនិតដោយយុទ្ធនាការ “ថ្ងៃសុក្រសម្រាប់អនាគត” ដោយសកម្មជនស៊ុយអែតឈ្មោះ Greta Thunberg ។ ក្មេងស្រីអាយុ ១៦ឆ្នាំម្នាក់នេះ គាត់មិនទៅរៀនទេនៅរៀងរាល់ថ្ងៃសុក្រ ដើម្បីឱ្យមានការយកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុនេះ។

    យ៉ាងណាមិញនៅថ្ងៃទី២០ ខែកញ្ញា ទីក្រុងញូវយ៉កបានអនុញ្ញាតឱ្យសិស្សសាលារដ្ឋរបស់ខ្លួន ត្រូវបានលើកលែងពីអវត្តមានក្នុងថ្នាក់ ដើម្បីចូលរួមក្នុងការតវ៉ានោះ ហើយពួកគេភាគច្រើនជាសិស្សវិទ្យាល័យ និងនិស្សិតជាន់ខ្ពស់។ ពួកគេបានដើរក្បួនប្រហែល ២គីឡូម៉ែត្រ ដោយកាន់បដាជាមួយសារអំពាវនាវឱ្យមានសកម្មភាពទាក់ទងនឹងអាកាសធាតុ ស្របពេលដែលពួកគេស្រែកថា ត្រូវការវិធានការជាបន្ទាន់។ ពួកគេនឹងមិនមានអនាគតទេ ប្រសិនបើរដ្ឋាភិបាលនានាលើពិភពលោកមិនធ្វើអ្វីទាំងអស់ ហើយពួកគេចង់ឱ្យអ្នកនយោបាយចាត់វិធានការឥឡូវនេះ៕

    អត្ថបទ៖ លីដា

    Share This Post: