រុស្សីបាញ់សាកល្បងគ្រាប់មីស៊ីលជំនាន់ថ្មី ដែលអាចផ្ទុកក្បាលនុយក្លេអ៊ែរបាន២៤គ្រាប់ និងមានឥទ្ធិពលដ៏មហិមា (មានវីដេអូ)
រុស្ស៊ី៖ កាលពីចុងខែមីនា កន្លងទៅ លោកប្រធានាធិបតីរុស្សី Vladimir Putin បានបញ្ជាឲ្យមានការចាញ់សាកល្បងគ្រាប់មីស៊ីលបាញ់ឆ្លងទ្វីបជំនាន់ថ្មីម្តងទៀត ដែលគ្រាប់មីស៊ីលនេះមានឥទ្ធិពលមហិមា និងមានឈ្មោះថា Sarmat ។ កន្លងមកគ្រាប់មីស៊ីល Sarmat ធ្លាប់ត្រូវបានរុស្សីធ្វើការបាញ់សាកល្បងម្តងហើយកាលពីអំឡុងខែធ្នូ ឆ្នាំ ២០១៧ នេះ។
របាយការណ៍ផ្លូវការណ៍មួយបានបង្ហាញថា គ្រាប់មីស៊ីល Sarmat មានទម្ងន់១០តោន អាចផ្ទុកក្បាលនុយក្លេអ៊ែរបានចំនួន២៤ គ្រាប់ អាចបាញ់បានលឿន និងឆ្ងាយ ហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺថា ប្រសិនបើគេចង់ស្ទាក់ចាប់គ្រាប់មីស៊ីល Sarmat តែមួយគ្រាប់ គេនឹងត្រូវការប្រើគ្រាប់មីស៊ីលប្រភេទ ABM របស់អាមេរិករហូតដល់ទៅ ៥០០ គ្រាប់ឯណោះ។ គេអាចនិយាយបានថា Sarmat ជាភេទគ្រាប់មីស៊ីលដ៏អស្ចារ្យមួយក្នុងពិភពលោក។ លោកអ្នកអាចទស្សនាឥទ្ធិពលរបស់គ្រាប់មីស៊ីល Sarmat ក្នុងវីដេអូខាងក្រោមនេះ៖
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail




